Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីដាល់ជាំភ្នែក ប្រពន្ធកាប់២កាំបិត

ប្តីដាល់ជាំភ្នែក ប្រពន្ធកាប់២កាំបិត

ភ្នំពេញ ៖ បុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោក ក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈានដល់អំពើហិង្សា ប្រើដៃដាល់ទៅលើប្រពន្ធ ចំភ្នែកខាងឆ្វេង ១ដៃ បណ្តាលឱ្យប៉ោងជាំ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទប់ចិត្តមិនបាន ក៏ទាញកាំបិតកាប់សងវិញ ចំនួន២កាំបិត បណ្តាលឱ្យបុរសជាប្តី រងរបួសយ៉ាងដំណំ។

 ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីប្រពន្ធវាយកាប់ចាក់គ្នា បណ្តាលឱ្យរងរបួសទាំងសងខាងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ ១៤១ ស្ថិតក្នុងភូមិ៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

បុរសជាប្តី មានឈ្មោះអេងសំណាង អាយុ៣២ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសុខ រ៉ា។ ប្តីប្រពន្ធទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បុរសជាប្តី ទើបនឹងត្រឡប់មកពីផឹកស្រានៅខាងក្រៅផ្ទះវិញ ក៏បានរករឿងឈ្លោះប្រកែកជាមួយស្ត្រីជាប្រពន្ធ រហូតកើតមានការ ប្រតាយប្រតប់គ្នា បន្ទាប់មកបុរសជាប្តី ក៏បានដាល់ប្រពន្ធ ១ដៃ ចំភ្នែកខាងឆ្វេង បណ្តាលឱ្យជាំប៉ោងភ្នែកយ៉ាងដំណំ។ បន្ទាប់មក ស្ត្រីជាប្រពន្ធឆេះឆួលកំហឹង ក៏តបតទៅប្តីវិញ ដោយទាញកាំបិតកាប់ទៅលើបុរសជាប្តី ចំនួន២កាំបិត បណ្តាលឱ្យរងរបួសត្រង់ឆ្អឹងជំនីរ និងពោះផ្នែក ខាងឆ្វេង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក្បែរខាង បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច លុះពេលសមត្ថកិច្ចចុះទៅដល់ ក៏បានឃាត់ទាំង២នាក់ប្តីប្រពន្ធខាងលើ នាំយកមកប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា។

រហូតមកដល់វេលាម៉ោង ៨និង០៥នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ភាគីទាំងពីរ ក៏បានធ្វើការដោះស្រាយគ្នា ដោយភាគីស្ត្រីជាប្រពន្ធ ឱ្យប្តីទិញទូរស័ព្ទថ្មីសងគាត់វិញ ចំណែកបុរសជាប្តី ក៏យល់ព្រម រួចក៏ធ្វើកិច្ចសន្យាសះជានឹងគ្នានៅចំពោះមុខសមត្ថកិច្ច បន្ទាប់មកក៏ដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញទៅ៕

RELATED ARTICLES