Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសឃាត់ខ្លួន១៦នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសឃាត់ខ្លួន១៦នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង បានចុះបង្ក្រាបក្រុមក្មេងទំនើង ១ក្រុម ដែលជិះម៉ូតូកែច្នៃខុសបច្ចេកទេស និងបានណាត់គ្នាមកបង្ហោះម៉ូតូ នៅលើដងផ្លូវសាធារណៈ បង្កឱ្យមានការរំខាន និងបង្កការភ័យខ្លាចដល់អ្នកដំណើរ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង០៥នាទីព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង សរុបចំនួន ១៦នាក់ រួមមាន ៖ ទី១-ឈ្មោះថា ម៉េងស៊ឺ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាកុក ឃុំរំលេច។ ទី២-ឈ្មោះសួរ សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង។ ទី៣-ឈ្មោះវណ្ណី ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល។ ទី៤-ឈ្មោះធឿន ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង។ ទី៥-ឈ្មោះជុន សាវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។ ទី៦-ឈ្មោះមឿន ប៊ុណ្ណាត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ

ស្នាយទោល ឃុំត្រពាំងជង។ ទី៧-ឈ្មោះបូរ វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ។ ទី៨-ឈ្មោះលី ឡុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង។ ទី៩-ឈ្មោះលី ស៊ីអៀង អាយុ១៦ឆ្នាំ រស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល។ ទី១០-ឈ្មោះជុំ សេងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង។ ទី១១-លន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង។ ទី១២-ឈ្មោះខាត់ រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង។ ទី១៣-ឈ្មោះនិត បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង។ ទី១៤-ឈ្មោះសុខ បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ។ ទី១៥- ឈ្មោះឃាង វ៉ាឃីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង និងទី១៦-ឈ្មោះទូច មករា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង។

ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានបញ្ជូនក្មេងទំនើងទាំង១៦នាក់ រួមជាមួយវត្ថុតាង ម៉ូតូ ចំនួន ១៣គ្រឿង ទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES