Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបសង្វៀនជល់មាន់ ចាប់បានមាន់២ក្បាល

បង្ក្រាបសង្វៀនជល់មាន់ ចាប់បានមាន់២ក្បាល

ខេត្តឧត្តរមានជ័យ ៖ ទីតាំងលួចលាក់បើកលេងល្បែងបញ្ជល់មាន់ មួយកន្លែង ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចចម្ការស្វាយចន្ទី ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ប៉ុន្តែក្រុមអ្នកញៀនល្បែងទាំងនោះដឹងខ្លួនមុន នាំគ្នារត់គេចបាត់អស់ បន្សល់ទុកតែមាន់ជល់ ២ក្បាល និងវត្ថុតាងមួយចំនួនប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្ត នៅវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល

រដ្ឋបាលត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារសរុប ចំនួន២០នាក់ ចុះបង្ក្រាបនិងរុះរើទីតាំងប្រព្រឹត្តិល្បែងស៊ីសង (បញ្ជល់មាន់) ជាក់ស្តែងមួយកន្លែង នៅចំណុចចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ថា កិច្ចប្រតិបត្តិការនៅត្រង់ចំណុចខាងលើនេះ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ បានរាយ

ការណ៍មកថា មានករណីលួចលាក់លេងល្បែងបញ្ជល់មាន់ ភ្លាមៗនោះ លោកក៏បានសុំគោលការពីលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការខេត្ត ចុះអនុវត្ត តែហាក់ដូចជាពួកក្រុមអ្នកលេង ដឹងផែនការមុន ព្រោះពេល

សមត្ថកិច្ចទៅដល់ ក្រុមអ្នកញៀនល្បែងទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុក មាន់ជល់ ២ក្បាល ម៉ូតូ ជាច្រើនគ្រឿង និងសម្ភារ:សម្រាប់ជល់មាន់មួយចំនួន។

ចំពោះមុខវត្ថុតាងដែលសមត្ថកិច្ចបង្ក្រាប ដកហូតបាន រួមមាន ម៉ូតូ ចំនួន៥គ្រឿង មាន់ជល់ចំនួន ២ក្បាល និងសម្ភារៈមួយចំនួនទៀត។

វត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បានឃាត់រក្សាទុកនៅអធិការដ្ឋាននិងធ្វើកំណត់ហេតុ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES