Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់អនឡាញ ប៉ះឆ្នោតឡូតូមានច្បាប់

បង្ក្រាបល្បែងជល់មាន់អនឡាញ ប៉ះឆ្នោតឡូតូមានច្បាប់

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះ មានប្រជាពលរដ្ឋបានរាយការណ៍ចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋានគរបាលខេត្តកណ្តាល មានខ្លឹមសារថា “សូមជម្រាបដល់លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មាន

ល្បែងមាន់ជល់ តាមអនឡាញ បើកលេងយូរណាស់មកហើយ នៅក្បែរនឹងផ្លូវតែម្តង មិនឃើញមានសមត្ថកិច្ចកិច្ចមូលដ្ឋានចុះបង្ក្រាបនោះទេ ទីតាំងស្ថិតនៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានប្រជាជន ជាច្រើនស្រែកថា ក្រអស់ហើយដែលមានសមាជិកគ្រួសារទៅលេងល្បែងខាងលើនេះ នាងខ្ញុំសុំមិនបញ្ចញឈ្មោះ សូមអរគុណ…”។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ដឹកនាំដោយលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ធ្វើការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ស្ថិតនៅភូមិអម្ពិលទឺក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល គឺមិនមានលេងល្បែងជល់មាន់តាមអនឡាញទេ គឺមានតែឆ្នោតឡូតូ ក្រុមហ៊ុន ស៊ីននីវ អ៊ិនវេសមេន ឯ.ក ដែលមានលេខចុះបញ្ជីពាណិជ្ចកម្ម

លេខៈ០០០៣៥២៣០ ចុះថ្ងៃទី២១.០៩.២០១៨ ម្ចាស់ទីតាំងឈ្មោះសួស ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបានមកជួលទីតាំងប្រកបអាជីវកម្មនៅក្នុងភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

តាមការបញ្ជាក់ពីម្ចាស់ទីតាំងខាងលើ ខ្លួនមិនធ្លាប់មានលួចលាក់លេងល្បែងជល់មាន់ទេ ហើយជាក់ស្តែង ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ ឃើញមានតែឆ្នោតឡូតូ និងមានសុពលភាពដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺពុំមានលេងល្បែងមាន់ជល់តាមទូរទស្សន៍ទេ។

ជាចំណាត់ការ កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមដាច់ខាត មិនឱ្យមានការបើកផ្តល់ទីតាំងលេងល្បែងស៊ីសង (ជល់មាន់តាមអនឡាញ) និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយ៕

RELATED ARTICLES