ភ្នំពេញ៖ឱក សុគន្ធកញ្ញា ក៍ជាគណៈកម្មាការ១រូបដែលមិនចុចYes សម្រាប់កម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤ទៅលើបេក្ខជនលោកទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែង ច្រៀងបទ”ស្រលាញ់ស្ទើលេប”នោះដែរតែទម្ងន់នៃការរិះគន់ទៅលើសុគន្ធកញ្ញា ពីសំណាក់មហាជនហាក់ស្រាលជាងឆន សុវណ្ណារាជ បន្ដិចបើទោះជាលោកសុវត្ថិ យំបង្ហូរទឹកភ្នែកព្រោះតែមិនអស់ចិត្តក្ដី។ដោយឡែកសម្រាប់ទស្សនិកជនវិញនៅលើបណ្ដាញសង្គមនៅតែមានចម្ងល់ទៅលើសុគន្ធកញ្ញា និងសុវណ្ណារាជ ព្រោះថាតារាចម្រៀងទាំងពីរដួងមានបទពិសោធន៍ក្នុងកម្មវិធីមួយនេះចំនួនដល់ទៅ៣រដូវកាលមកហើយ ចុះហេតុអីបានជាស្ដាប់មិនដឹងថាបេក្ខភាពណាមានសម្លេងមិនសូវល្អ គូតែទម្លាក់ចេញ ហើយបេក្ខជនណាដែលមានសម្ថភាពពិតគូរតែឲ្យបន្ដដំណើរទៅមុខទៀត?តែសម្រាប់គណៈកម្មាការ២រូបផ្សេង ទៀត គឺលោកណុប បាយ៉ារិទ្ធ និងសុខ សីឡាលីន បានរួចខ្លួនព្រោះពួកគេបានចុចYes ចង់ឲ្យលោកសុវត្ថិ បន្ដដំណើរក្នុងកម្មវិធីទៅមុខទៀតតែការបដិសេធរបស់លោកសុវណ្ណារាជ និងសុគន្ធកញ្ញា មិនគ្រប់គ្រាន់ឡើយសម្រាប់ក្ដីសុបិន បេក្ខភាពដែលតាំងចិត្តថាមិនចុះចាញ់និងភាពបរាជ័យនោះ។

គូរកត់សម្គាក់ថាឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាងលោកអ៊ឹង សុខលី ប្រគល់តំណែងធំឲ្យនាងធ្វើជាគ្រូបង្វឹកនិងគណៈកម្មាការដល់ទៅ៤កម្មវិធីផ្សេងគ្នាក្នុងនោះ មានដូចជា Cambodian Idol ,The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ផងដែរ។សុគន្ធកញ្ញា ក៍ធ្លាប់ជួយកូនក្រុមរបស់ខ្លួនឲ្យលើកពានចំនួន៣លើកមកហើយផងដែរក្នុងនោះមានដូចជាលោកថែល ថៃ,ទេព ពិសិដ្ឋ និងចាន់ សុបញ្ញា ជាដើម។យ៉ាងណាក្រោយមហាជនមួយចំនួនរិះគន់ថាសុគន្ធកញ្ញា ហេតុអ្វីមើលមិនដឹងថាលោកទុំ សុវត្ថិ មានសម្លេងល្អទើបមិនព្រមចុចYes នោះស្រាប់តែមានតារាចម្រៀងខាន់ ជេមស៍ បានផ្ដល់កំលាំងចិត្តទៅលោកសុវត្ថិ តាមរយៈការសន្យាធ្វើបទចម្រៀង១បទឲ្យលោកច្រៀង ខណៈដែលអតីតតារាចម្រៀងU2 លោកខែម ប៊ុនថៃ ក៍ប្រកាសផ្ដល់ចំនួយលើកទឹកចិត្តទៅបេក្ខភាពដែលធ្លាក់ចេញពីកម្មវិធីក្រោមស្នាដៃសុគន្ធកញ្ញា និងលោកសុវណ្ណារាជ នោះផងដែរ។

មហាជនរងចាំមើលថាតើឱក សុគន្ធកញ្ញា នឹងមានការប្រុងប្រយ័ត្នយ៉ាងណាសម្រាប់ការកាត់ក្ដីលើកក្រោយៗ ព្រោះទោះជាពេលនេះរងសម្ពាធពីការរិះគន់របស់មហាជនស្រាលជាងលោកសុវណ្ណារាជ ក្ដី ប៉ុន្ដែវាបានជះឥទ្ធិពលរបស់តារាចម្រៀងដែលមានអំណាចខ្លាំងជាងគេនៅហង្សមាសខ្លះៗជាមិនខានពីកំហុសឆ្គងរបស់នាងមួយនេះ៕



