ភ្នំពេញ៖ថន លក្ខិណា បានធ្វើឲ្យអ្នកនាងគង់ សុជាតិ ភរិយារបស់លោកជាវិ បុល កាន់តែមានភាពកក់ក្ដៅ និងរីករាយចិត្តក្រៃលែង ក្រោយពីនាងត្រូវបានថៅកែហង្សមាសរុញឲ្យទៅធ្វើជាពិធីការិនីក្នុងកម្មវិធីCambodian Idol រដូវកាលទី៤ ជំនួសអ្នកនាងចាន់ កែវនិមល ដែលថ្នាក់ដឹកនាំហង្សមាសមិនបានឲ្យបន្ដឆ្លងឆ្លើយជាមួយលោកវិបុល ទៀតឡើយ ក្រោយអ្នកនាងកែវនិមល និងលោកវិបុល ធ្លាប់ផ្ទុះរឿងស្នេហ៍ក្រៅឆាកផ្ទុះកក្រើកពេញផ្ទៃប្រទេសកាលពីពាក់កណ្ដាលឆ្នាំ២០២០ ។សម្រាប់ថន លក្ខិណា វិញក្រោយឆក់បានតំណែងពិសេសនេះនាងនឹងឡើងកូដទៅមុខមួយក្រឺតថែមទៀតជាមិនខាន បើទោះជាមជ្ឈដ្ឋានមហាជនមើលឃើញថានាងនៅមិនទាន់និយាយស៊ីចង្វាក់គ្នាល្អដូចអ្នកនាងកែវ និមល ក្ដី។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់លក្ខិណា បានធ្វើរឿងធំដែលអ្នកនាងសុជាតិ ចង់ឃើញព្រោះបើចាន់ កែវនិមល នៅតែត្រូវបានថៅកែរុញឲ្យទៅផ្ដោះផ្ដងគ្នាជាមួយលោកវិបុល សម្រាប់រដូវកាលថ្មីនេះទៀត ច្បាស់ណាស់ថាអ្នកនាងសុជាតិ ប្រាកដជាបារម្ភខ្លាំងជាមិនខាន បើទោះជារឿងស្នេហារបស់លោកវិបុល និងចាន់និមល បានស្ងប់ស្ងាត់ទៅវិញបន្ដិចម្ដងៗទៅហើយក្ដី ប៉ុន្ដែបើពួកគេទាំង២នៅក្បែរគ្នាហើយស៊កសំដីចុះឡើងៗតបគ្នានោះហានិភ័យអាចនឹងកើតមានចំពោះសុជាតិ គ្រប់ពេលវេលាទាំងអស់។

សូមបញ្ជាក់ថាថន លក្ខិណា ត្រូវបានហង្សមាសផ្ដល់ឱកាសឲ្យកាន់កម្មវិធីប្រគុំតន្រ្ដីធំៗជាហូហែទាំងនៅStudio និងតាមបណ្ដារខេត្តទាំងឡាយទើបធ្វើឲ្យលក្ខិណា លេចធ្លោគូសមរហូតថៅកែទុកចិត្តផ្ដល់តំណែងសំខាន់ឲ្យនាងចូលទៅកាន់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះតែម្ដង។លក្ខិណា មានទំនាក់ទំនងល្អទាំងជាមួយអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ជាយូឆ្នាំមកហើយហេតុនេះទោះជាលក្ខិណា និងលោកវិបុល និយាយលេងសើចដាក់គ្នាស៊ីជម្រៅយ៉ាងណាក៍សុជាតិ គ្មានបារម្ភខ្លាចប្ដីបែកឆ្វេងប៉ុនក្រចកដៃឡើយ។

ថន លក្ខិណា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះនាងមិនចូលចិត្តការសម្ភាសន៍របស់អ្នកសារព័តមាន ហើយរាល់លើកនាងគេចចេញតែម្ដងពេលអ្នកកាសែតស្នើរឲ្យបំភ្លឺរឿងអ្វីមួយ។ចំណែករឿងស្នេហាវិញលក្ខិណា ក៍ព្យាយាមលាក់កំពូលស្នេហ៍ជិតឈឹងដែរ បន្ទាប់ពីមានព័តមានថាស្រីស្រស់មានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ និងថៅកែបរទេសមួយតាមស្នេហ៍។អ្វីដែលគូឲ្យកត់សម្គាល់លក្ខិណា ដែលបានកែបង្រួមបបូមាត់ពីធំមកតូចនោះហាក់មានរាសីឡើងព្រោះនាងទិញបានផ្ទះវីឡារប្រណិតតម្លៃជាង២០ម៉ឺនដុល្លារ និងជិះLand Cruiser V8 យ៉ាងកាលីពផងដែរ៕

