Sunday, November 24, 2024
Homeនយោបាយរៀនចូលស្រុក

រៀនចូលស្រុក

ដោយ អាចារ្យថាំ

ករណីសមត្ថកិច្ចចាប់ខ្លួនលោកអៀ ចាន់ណា អតីតសកម្មជននៃអតីតគណ- បក្សសង្គ្រោះជាតិ (ជណភ្រ) ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែបានលួច ចូលស្រុកវិញស្ងាត់ៗនោះ ត្រូវបានពួកប្រឆាំង ក្នុងក្រុមលោកកឹម សុខា និងអ្នក បែកឆ្វេងទៅបង្កើតបក្សថ្មីខ្លះទៀត ឌឺដងទៅមេប្រឆាំងសម រង្ស៊ី ថា “គួររៀន ពីរបៀបចូលស្រុក តាមលោកអៀ ចាន់ណា”។

ថ្មីៗនេះ លោកសួន សូរីដា អតីតតំណាងរាស្ត្រ ជណភ្រ ដើរតាមលោកកឹម សុខា បានផុសសំណេរតាមហ្វេសប៊ុក ថា គាត់ (អៀ ចាន់ណា) ចូលស្រុកខ្មែរ ជិត២ខែហើយ ទើបគេចាប់ខ្លួនបាននៅពេលនេះ។ រឿងចាប់លោកអៀ ចាន់ណា ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ តែអ្វីដែលខ្ញុំចង់និយាយ គឺសរសើរលោកអៀ ចាន់ណា ដែលដឹងពីរបៀបចូលស្រុកខ្មែរ។ លោកសម រង្ស៊ី គួររៀនតាមលោកអៀ ចាន់ណា “អ្នកចូលឈប់ស្រែកឡូឡា… បានត្រឹមបោកតែប៉ុណ្ណោះ”។

ចំណែកលោកគុជ លី ជាអតីតសហការីលោកសម រង្ស៊ី ដែលបែកចេញពី ជណភ្រ ទៅបង្កើតបក្សថ្មីមួយនោះ បានសរសេរមានន័យតែមួយ គឺសរសើរ លោកអៀ ចាន់ណា ដែលក្លាហានចូលស្រុក និងបង្អាប់លោកសម រង្ស៊ី ថា បាន តែស្រែកពីក្រៅស្រុក ជាពិសេស បានសុំឱ្យមេប្រឆាំងនោះ យកគំរូតាមលោក អៀ ចាន់ណា៘

បើយកករណីនេះមកពិចារណា ធម្មតាមេប្រឆាំងធំៗ តាំងពីរាជ្យណារាជ្យ ណីមក បើភៀសខ្លួនទៅក្រៅប្រទេស ហើយចង់ចូលស្រុកវិញ លុះត្រាតែមាន ការហែហម និងធានាសន្តិសុខពីរដ្ឋាភិបាល ហ្មត់ចត់ណាស់ ទើបចូលបាន។ ជួន- កាលមេប្រឆាំងនោះ ពឹងអន្តរាគមន៍យោធាពីប្រទេសជិតខាង ឱ្យជួយជូនដំណើរ ទើបហ៊ានចូល។

ឧទាហរណ៍ “ព្រះច័ន្ទរាជា” បានភៀសព្រះកាយទៅគង់ទៅចូលស្រុក លុះចង់វិលវិញ ក៏សុំស្តេចសៀម លុះសុំមិនបាន ក៏ប្រមែប្រមូលរាជបរិពារដែល ហែហមព្រះអង្គទៅស្រុកសៀមនោះ ឱ្យរៀបដំណើរចូលស្រុកដោយសម្ងាត់។ ព្រះច័ន្ទរាជា បានកុហកស្តេចសៀម សុំទៅទាក់ដំរីស ថ្វាយបានឱកាសល្អ ក៏នាំ រាជបរិពារ ចូលស្រុកដោយសុវត្ថិភាព រួចរៀបចំសង្គ្រាមប្រឆាំងស្តេចកន។

ចំណែក “ព្រះបាទអង្គឌួង” ក៏យាងទៅគង់នៅស្រុកសៀម ដែរ ព្រោះមិន ពេញព្រះទ័យដែលស្តេចយួនអណ្ណាម លើកបន្តុប “ក្សត្រីអង្គម៉ី” ឱ្យធ្វើស្តេច ឬ ព្រះរាជិនី។ ស្តេចសៀម បានប្រើមេទ័ពឈ្មោះ “ពញាបតិន្ទ តេជោ” ឱ្យដង្ហែ ព្រះអង្គឌួង មកសោយរាជ្យ បន្តពីក្សត្រីអង្គម៉ី ដែលជាក្មួយ និងរៀបចំព្រះនគរ ឱ្យមានសុខសន្តិភាព។

ដោយឡែក “ព្រះបាទសីហនុ” ដែលគង់នៅនិរទេស ជាង២០ឆ្នាំនៅស្រុក ចិន ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ហែហមអមព្រះ-រាជដំណើរពីក្រុងប៉េកាំង មកដល់កម្ពុជា វិញ កាលពីឆ្នាំ១៩៩១ រួចបន្តឡើងគ្រង រាជ្យជាលើកទី២ ដូចឃើញស្រាប់។

ដូច្នេះ មេប្រឆាំង សម រង្ស៊ី បើចង់ចូលស្រុក “មិនចាំបាច់រៀនពីបុគ្គលអៀ ចាន់ណា” នោះទេ ព្រោះអៀ ចាន់ណា ចូលមកឱ្យគេចាប់ ដោយមិនចេះរក្សា ការសម្ងាត់។ ដូច្នេះមេប្រឆាំងធំជាងគេនោះ នឹងអាចចូលស្រុកបាន លុះត្រាតែ បានភ្លើងខៀវពីសម្តេចហ៊ុន សែន និងមានព្រះរាជក្រឹត្យលើកលែងទោសជា មុនសិន។ បើគាត់ហ៊ានចូលស្ងាត់ៗដូចអៀ ចាន់ណា អាចប្រឈមនឹងគ្រោះថ្នាក់ ជាយថាហេតុ ដូចលោកខៀវ សំផន ត្រូវប្រជាពលរដ្ឋ គប់បែកក្បាល ពេល គាត់ចូលស្រុកជាលើកដំបូង កាលពីឆ្នាំ១៩៩១។

គ្មានមេប្រឆាំង ឬមេឧទ្ទាមណា ចង់រស់នៅក្រៅប្រទេស ឬនៅក្នុងព្រៃ នោះទេ ប៉ុន្តែកាលៈទេសៈ តម្រូវឱ្យគេចខ្លួនសិន។ បើពេលវេលាអំណោយផល ក៏ចូលស្រុក ដោយមានអ្នកហែហមគគ្រឹកគគ្រេង មិនចូលស្ងាត់ៗនោះទេ។ ដូច្នេះ ករណីលោកសួន សូរីដា និងលោកគុជ លី ប្រាប់មេប្រឆាំង ឱ្យរៀនពីលោក អៀ ចាន់ណា គ្រាន់តែជាវោហារសាស្ត្រ កាច់កុង ដៀមដាមគ្នាតែប៉ុណ្ណោះ’

RELATED ARTICLES