ភ្នំពេញ៖ទោះជាកម្មវិធីប្រលងចម្រៀងCambodian Idol ជាការរៀបចំរបស់ក្រុមហ៊ុនឯកជនមួយគឺហង្សមាស ដែលមានន័យថាថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ទោះជាចង់ដាក់អ្នកណាឲ្យធ្វើជានគណៈកម្មារការក៍បានក្ដី ប៉ុន្ដែសម្រាប់លោកឆន សុវណ្ណារាជ ដែលជាJudge ម្នាក់ហើយកាត់សេចក្ដីឲ្យបេក្ខជនលោកទុំ សុវត្ថិ ធ្លាក់ចេញពីកមុ្មវិធីតាមរយៈការមិនចុចYes នោះធ្វើឲ្យមហាជនទូទាំងប្រទេសបានប្រតិកម្មនិងរិះគន់ទៅលើលោកសុវណ្ណារាជ ដោយខ្លះថាលោកមិនសមអង្គុយកៅអីនោះឡើយ និងខ្លះទៀតថាសម្ថភាពរបស់លោកនៅមានកម្រិតនៅឡើយក្នុងតំណែងជាគណៈកម្មារនោះព្រោះអត់ចេះមើលថាអ្នកណាច្រៀងពិរោះ និងមិនពិរោះ។ចំណែកសំណួររបស់មហាជនដែលចង់ដឹងនោះថាក្រោយមានរឿងធំបែបនេះលោកឆន សុវណ្ណារាជ អាចការពារតំណែងរបស់ខ្លួនបានដែរឬទេ?ការលើកឡើងបែបនេះដោយសារតែកាលពីឆ្នាំមុនសុគន្ធ និសា ដែលកាន់តំណែងជាគ្រូង្វឹកThe Voice Cambodia រដូវកាលទី១នោះនាងក៍ត្រូវទស្សនិកជនមិនពេញចិត្តចំពោះការមិនឲ្យយុវវីម្នាក់ជាកូនក្រុមរបស់ខ្លួនទៅវគ្គបន្ដ តែបែជាឲ្យម្នាក់ទៀតដែលត្រូវគេមើលឃើញថាច្រៀងមិនសូវកើតនោះជាប់ទៅវគ្គបន្ដទៅវិញ។ដោយសារតែសុគន្ធ និសា មិនអាចទ្រាំទ្របាននូវការរិះគន់ច្រើនពេក ទើបនាងបានលាឈប់សម្រាប់តួនាទីនោះនៅរដូវកាលទី២ហើយត្រូវសួស វីសា ក្រសោបយកតែម្ដង។

ចំពោះឆន សុវណ្ណារាជ វិញបានចេញមុខLive វីដេអូ១ភ្លែតកាលពីថ្ងៃទី២មិថុនា តែលោកមិននិយាយរឿងគេរិះគន់គ្រប់ទិសនោះទេ តែបែជាថាពិបាករឿងពុលធុរេនទៅវិញ។យ៉ាងណាអំឡុងពេលដែលសុវណ្ណារាជ ត្រូវគេរិះគន់ដូចភ្នំបាក់សង្កត់នោះតារាហង្សមាសរូបនេះបានចេញសារថាលោកតាំងចិត្តមិនចុះចាញ់រឿងព្យុះភ្លៀងឡើយ តែអ្វីដេលលោកចាញ់គឺក្លិនធុរេន ។អ្នកខ្លះថាលោកសុវណ្ណារាជ ហាក់ឌឺដងទៅអ្នកវាយប្រហារទៅលើលោកតែមិនហ៊ាននិយាយខ្លាំងឬចំៗនោះទេ ព្រោះខ្លាចទម្ងន់នៃការរិះគន់ខ្លាំងក្លាពេករហូតទប់លែងជាប់។

សូមបញ្ជាក់ថាឆន សុវណ្ណារាជ បានកាន់តំណែងជាគណៈកម្មារការCambodian Idol រយៈពេល៣ឆ្នាំមកហើយ តែទំហ៊ុំនៃការរិះគន់មកលើអតីតតារាU2 រូបនេះទើបតែនៅរដូវកាលទី៤ នេះទេដែលធ្ងន់រហូតសុវណ្ណារាជ ថាពុលធុរេន ទប់លែងជាប់ ខណៈនៅលើបណ្ដាញសង្គមខ្លះមានពាក្យលេបខាយឲ្យលោករាជ ដូចជាហៅលោកថា”មី” និង”ម៉ែ”ទៀតផងដែលសំដៅថាអ្នកចម្រៀងរូបនេះជាស្រី។ប៉ុន្ដែសុវណ្ណារាជ មិនទាន់តតបទេដោយលោកថាចាត់ទុកមហាជនជាអតិថិជនរបស់លោកព្រោះលោកលក់សម្លេងហើយលោកទទួលយកទាំងការគាំទ្រ និងរិះគន់៕

