ភ្នំពេញ៖អ្នកសម្ដែងស៊ិចស៊ីកញ្ញាគង់ ម៉ូនីកា ដែលលេចមុខក្នុងMV បទ”ជូនអូនឡើងលើផ្លូវHigh way “ច្រៀងដោយលោកខេម និងមានតារាជើងចាស់លោកសាវិន ហ្វីលីព សម្ដែងជាតួអង្គសំខាន់ដែរនោះពេលនេះម៉ូនីកា បានទទួលមរណភាពនៅរសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២២ នេះហើយដោយជំងឺគាំងបេះដូង។នេះបើតាមការបញ្ជាក់របស់លោកសាវិន ហ្វីលីព បានថ្លែងមុននេះបន្ដិច។លោកហ្វីលីព បានអះអាងថាតារាសម្ដែងគង់ ម៉ូនីកា បានស្លាប់ដោយសារតែជំងឺគាំងបេះដូងនៅមុននេះបន្ដិចមែន ហើយលោកក៍បានបួងសួងសូមឲ្យប្អូនស្រីបានទៅដល់សុខគតិភពផងដែរ។

ចំណែកនៅលើបណ្ដាញសង្គមហ្វេសបុកគេក៍ឃើញមានអ្នកសម្ដែងរួមជាជីពបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពគង់ ម៉ូនីកា ជាបន្ដបន្ទាប់ ខណៈដែលម្នាក់ៗមានការរន្ធត់ចិត្តខ្លាំងណាស់ព្រោះថាម៉ូនីកា កំពុងតែសម្ងំថតរឿងភាគឲ្យផលិតកម្មមួយ នឹងត្រៀមទៅលំហែកាយនៅខេត្តមួយជាមួយមិត្តក្ដិក្រោយបញ្ចប់ភាពយន្ដនោះ តែមិនគូណានាងលាចាកលោកធ្វើឲ្យមិត្តភក្ដិនិងសាច់ញាត្តិមិនអស់ចិត្តបែបនេះសោះ៕


