ភ្នំពេញ៖មាស សុខសោភា គឺជាតួឯករបស់រាម ដែលផលិតកម្មមួយនេះត្រូវបានគេស្គាល់ដោយសារតែរូបនាងច្រើនជាងអ្នកចម្រៀងផ្សេងរបស់ទ្រនុំនេះ ហេតុនេះហើយឥទ្ធិពលរបស់នាងពិតជាមិនធម្មតានោះទេគឺការចង់ផលិតបទចម្រៀងបែបណា ឬMV យ៉ាងម៉េចនោះរាម នឹងសម្របខ្លួនគ្រប់បែបយ៉ាងទាំងអស់ដើម្បីផ្គាប់ចិត្តនាងដើម្បីឲ្យសោភា នៅទីនេះបន្ដទៀត។ទោះជាយ៉ាងណារយៈពេល១ឆ្នាំនិង៤ខែមកហើយដែលសុខសោភា ជ្រកនៅរាម ហើយត្រូវគេរំពឹងថាស្វាមីនាងលោកអ៊ឹត រ៉ាដា ព្រមទាំងបងប្រុសនាងលោកមាស សុខរតនៈ នឹងត្រូវបានតែងតាំងតំណែងធំនៅផលិតកម្មមួយនេះ តែអ្វីៗផ្ទុយពីការសន្និដ្ឋានព្រោះមកដល់ពេលនេះអ្នកទាំងពីរនៅតែមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងរចនាសម្ព័ន្ធសំខាន់របស់រាម នៅឡើយ បើទោះជាផលិតកម្មCamtrax របស់សោភា ដែលនៅក្រោមការគ្រប់គ្រងរបស់ស្វាមី និងបងប្រុសនាង ផ្អាកតំណើរការក្ដី ប៉ុន្ដែអ្នកទាំងពីរមិនទាន់ត្រូវបានថៅកែធំរាម ប្រកាសតែងតាំងនូវតួនាទីសំខាន់ណាមួយនោះទេ។យ៉ាងណាគេជឿរថាទាំងលោកអ៊ឹត រ៉ាដា និងមាស សុខរតនៈ នៅតែជាតួអង្គសំខាន់ដែលនៅក្រោយសុខសោភា គ្រប់ពេលពោលគឺប្រសិនបើអ្នកចម្រៀងសំនៀងផ្អែមរូបនេះមិនអាចស្ទុះទៅមុខរួចទេ នោះលោកទាំងពីរនឹងចេញអន្ដរាគមន៍ដល់សោភា ជាបន្ទាន់តែម្ដង។

មាស សុខសោភា ធ្លាប់បានចចារជាមួយហង្សមាសជាច្រើនលើកច្រើនសារហើយនៅឆ្នាំចុងក្រោយគឺ២០២០ តែបានរងបរាជ័យទៀត ដែលក្នុងនោះការមិនត្រូវរ៉ូវគ្នាក៍ធ្លាប់មានព័តមានថាសោភា ចង់ឲ្យស្វាមីនិងបងប្រុសនាងមានតួនាទីសំខាន់នៅផលិតកម្មដែលនាងឈជើងផងដែរ ខណៈដែលលោករតនៈ ក៍ធ្លាប់ជាអតីតអ្នកចាត់ការទូទៅរបស់ថោន ។ប៉ុន្ដែពេលនេះសុខសោភា ក្លាយជាតារាមានអំណាចជាងគេនៅរាម បែជានាងមិនទាមទារនូវតំណែងឲ្យប្ដីនិងបងប្រុសរបស់នាងទៅវិញ។ដោយឡែកសម្រាប់ឆ្នាំ២០២២ នេះវិញសុខសោភា បានប្រកាសដោយតាំចិត្តថានឹងមិនបន្ធូដៃទៀតទេ ពោលគឺត្រូវតែចេញវាយលុកទីផ្សារចម្រៀងហើយនឹងបង្ហាញនូវអ្វីដែលនាងមិនធ្លាប់បញ្ចេញទាល់តែសោះក្នុងអាជីព តែរហូតមកដល់ពេលនេះពាក់កណ្ដាលឆ្នាំទៅហើយសោភា នៅតែចេញមិនទាន់រួចដដែល។យ៉ាងណាសម្រាប់ទីផ្សារចម្រៀងរបស់សុខសោភា នាងនៅតែស្ថិតក្នុងតំណែងជាតារាស្រីជូរមុខគេ ព្រោះថាពេលនេះគូប្រជែងដ៍ស្វិតស្វាញបំផុតរបស់នាងគឺឱក សុគន្ធកញ្ញា នោះក៍មិនសូវមានសន្ទុះខ្លាំងដូចកាលនៅក្រមុំដែរតាំងពីនាងមានប្ដីនិងកូន១មក។

មាស សុខសោភា ឆ្នាំនេះនាងវ័យជាង៤០ឆ្នាំទៅហើយតែនាងមិនទាន់មានកូន១គ្រាប់នោះទេដែលធ្វើឲ្យនាងមានការបារម្ភខ្លះៗពីរឿងខ្លាចប្រឈមអត់កូនបន្ដពូជដូចមិត្តរួមអាជីព។ចំណុចនេះហើយទើបសុខសោភា បង្ខំចិត្តខ្ចីដៃលោកឆន សុវណ្ណារាជ ប្រើតាមរយៈការឲ្យតារាហង្សមាសរូបនេះបញ្ចេញរូបភាពអាពាហ៍ពិពាហ៍របស់នាងជាមួយលោកអ៊ឹត រ៉ាដា កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដើម្បីជាការបើកផ្លូវឲ្យសោភា អាចពពោះបាននឹងគេចផុតពីការរិះគន់ទាំងឡាយថានាងមិនទាន់មានខាន់ស្លា តែមានកូន។តែរហូតមកដល់ពេលនេះសុខសោភា ហាក់មានអារម្មណ៍ច្របូកច្របល់ក្នុងចិត្តទៅវិញព្រោះចិត្តចង់រៀបការចំហផង ចង់យកកូនផងអីចឹងមិនដឹងថាបែងចែកយ៉ាងណានោះទេ ព្រោះថារឿងខាងលើសុទ្ធតែមិនអាចលាក់បាំងពីភ្នែកមហាជនបានឡើយ។

សូមបញ្ជាក់ថាមាស សុខសោភា បានដើរផ្លូវដូចអ្នកនាងចន ច័ន្ទលក្ខិណា ពោលគឺបានរៀបការ២ដងដូចគ្នាតែមង្គលការរបស់សោភា លើកទី១ធ្វើនៅកាណាដាកាលពីឆ្នាំ២០០៨ តាមបែបសាសនាគ្រិស្ដដោយចូលព្រះវិហារ១ហើយគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក។មង្គលការលើកទី២បានធ្វើនៅក្នុងស្រុកដោយរៀបកាតាមប្រពៃណីខ្មែរប៉ុន្ដែពិធីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នោះធ្វើបែបភ្នែកនៅកញ្ចឹងកហើយអ្នកដែលឡើងសែនកួចដៃគឺមានតែលោកឆន សុវណ្ណារាជ និងញឹម ចាន់ថន ប៉ុណ្ណោះ។

មហាជនរងចាំមើលថាតើមង្គលការលើកទី៣របស់មាស សុខសោភា នឹងធ្វើនៅកាណាដា ឬខ្មែរ?
