ភ្នំពេញ៖តារាសម្ដែងលី សុគន្ធារី ហៅបេនីយាំង សម្រាលបានកូនប្រុស១កាលពីថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២២ ដោយនាងដាក់ឈ្មោះថាCorson ។ការបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំនិងសម្ងំពពោះរហូតដល់ថ្ងៃសម្រាលបែបនេះបេនីយាំង ធ្វើឲ្យគេមិនប្រាកដថានាងមានស្វាមីជាបុរសរូបណាដែលជាឪពុករបស់កូនប្រុសនាងនោះទេ ប៉ុន្ដែគេនៅចាំបានថាកាលពីចុងខែតុលាឆ្នាំ២០២០ អ្នកនាងសុគន្ធារី ធ្លាប់បានបង្ហាញរូបភាពកៀកកើយជាមួយបុរសម្នាក់ជាគូសង្សារ ដែលប្រុសនោះសង្ហារនិងសាកសមជាមួយរូបនាងខ្លាំងណាស់។តែមិនទាន់មានដំណឹងថាពួកគេចង់រៀបការជាមួយគ្នានោះទេ ហើយស្រាប់តែពេលនេះស្ងាត់ៗក៍បេនីយាំង យកកូនមុនរៀបការទៅហើយ។

គូរបញ្ជាក់ថាបេនីយាំង បានលេចធ្លោតាមMV មួយចំនួននៅសាន់ដេនិងហង្សមាស តែនាងបានដកខ្លួនចេញអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ស្របពេលដែលនាងជាតារាម្នាក់ដែលបានកែខ្ទង់ច្រមុះខុសបច្ចេកទេសនាំឲ្យច្រមុះរបស់នាងខូចស្ទើតែទាំងស្រុងនិងតម្រូវពាក់ម៉ាសក៍ជាប្រចាំតែម្ដងដើម្បីបិតបាំងច្រមុះ។មុនសម្រាលកូននេះដែរបេនីយាំង ធ្លាប់ត្រូវបាននាងពេជ្រ សូលីកា ប្ដឹងផ្គួបជាមួយនាងថៃ នារីសុជាតា កាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩ ទៅនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ក្រសួងមហាផ្ទៃ ក្រោយអ្នកទាំងពីរLive ឌឺដងឲ្យស្រីពេជ្រ រឿងយកប្ដីអតីតសង្សារសុជាតា ។

តែរឿងរ៉ាវទាំងនោះបានស្ងប់ស្ងាត់ទៅវិញដោយភាគីទាំងសងខាងសម្រុះសម្រួលគ្នា ហើយស្រាប់តែពេលនេះរំលងបានជាង២ឆ្នាំទាំងបេនីយាំង និងសូលីកា មានកូនម្នាក់១ដូចគ្នា។គេកត់សម្គាល់ថាមុនបេនីយាំង សម្រាលកូននេះនាងក៍បានទិញផ្ទះវីឡារទ្រនុំស្នេហ៍យ៉ាងប្រណិត១ផងដែរ តែសុគន្ធារី ចាប់ផ្ដើមលែងជួបជុំអ្នកសិល្បៈរួមអាជីពតាំងពីនាងមានបញ្ហារកែខ្ទង់ច្រមុះខុសម្លេះ។អតីតតារាសម្ដែងស៊ិចស៊ីនិងជាដៃគូរបស់លោកអែន ឌី រូបនេះអាចនឹងបញ្ចប់អាជីពទាំងស្រុងទៅហើយ តែមិនមែនស្វាមីនាងហួងហែងនោះទេ តែដោយសារតែច្រមុះរបស់នាងខូចមិនអាចប៉ៈប៉ូវបាននោះតែម្ដង។

ក្រៅពីបេនីយាំង តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងពេជ្រ សូលីកា,នៅ សុនិតា,ផាត់ ផាន់ណា,ឌុច លីដា ,សុន ស្រីពេជ្រ និងឡោម លក្ខិណា ជាដើម៕

