ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ៖ ឯកឧត្តមថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ថា «ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីវិស័យឯកជនក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរ និងបានបង្ហាញពីការចិត្តទុកដាក់ និងសាមគ្គីភាពរបស់វិស័យឯក ជនលើ បញ្ហាបរិស្ថាន។ ឯកឧត្តម រដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍បន្តទៀតថា «ឯកឧត្តម ជឿជាក់លើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជន គ្រប់ រូបអំពីការទុកដាក់សំរាម នឹងជួយឲ្យបរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត កម្ពុជាបៃតង»។
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធីប្រគល់ទទួលធុងបែងចែកសំរាមចំនួន ៥០ ឈុត ដែលស្មើនឹង ១០០ ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិមរតកតេជោ។ កម្មវិធីនេះ បានប្រ ព្រឹត្ត ឡើងនៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ & ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Bruce Kidner នាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទី ក្រុង ស្អាតក៏ដូចជាមន្រ្តីក្រសួង និងកីឡាដ្ឋាន។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ ដោយផ្ដោតសំខាន់ទៅលើការញែកសំណល់ដែលអាច កែច្នៃបាន និងមិនអាចកែច្នៃបានឲ្យបានត្រឹមត្រូវ ក៏ដូចជាដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន ក្រោមសារបំ ផុសស្មារតី «ទម្លាប់ស្អាត ទីក្រុងស្អាត»។
លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខេមប្រ៊ូវ បានសម្ដែង នូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែងចែកសំរាម ដោយលោកបានលើកឡើងថា «សកម្មភាពនៅថ្ងៃ នេះគឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណ ភាពទីក្រុង និងការរស់នៅស្អាត។ លោកក៏បានបន្តទៀតថា ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន – ការអភិ វឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក លោកជឿជាក់ថា ធុងបែងចែកសំរាមដែលក្រុមហ៊ុនបានផ្ដល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់រឹងនៅព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបជូនថា ក្រុមហ៊ុន ខេមប្រ៊ូវ បានចូលរួមចំណែកក្នុងសង្គម និងបានបង្ហាញពីភាពជាប្រតិបត្តិករអាជី វកម្មគំរូ ដែលដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ក្នុងនាមជាក្រុមហ៊ុន ស្រាបៀរ ដ៏ឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ខេមប្រ៊ូវ បាន និងកំពុងបន្តយកចិត្តទុកដាក់លើបញ្ហា ប្រឈមក្នុងការអភិ វឌ្ឍសង្គម និងតែងតែចូលរួមក្នុងសកម្មភាពនានា ដែលជាប្រយោជន៍ និងអនាគតរួមគ្នារបស់យើងទាំងអស់គ្នា។ ខេមប្រ៊ូវ គឺជារោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជាក្រុមហ៊ុនដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយន៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដាអឺរ៉ុប។
ក្រុមហ៊ុនមានមោទនភាព ដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាល នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពនៃសង្វាក់ ផលិតកម្ម។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជ សញ្ញាជាតិ និងអន្តរជាតិ ជាក់ស្តែងស្រាបៀរអង្គររបស់យើង គឺជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូលដែលទទួល បានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ១៩៩២ ខេមប្រ៊ូវ ក៏បាន ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Pepsi Co ក្នុងការផលិត និងចែកចាយភេសជ្ជៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Stingជាដើម៕