Tuesday, November 19, 2024
Homeព័ត៌មានជាតិមេឃុំ​ស៊ាង ចែត រួច​ផុត​ទោស​ដូច​លោក កឹម សុខា

មេឃុំ​ស៊ាង ចែត រួច​ផុត​ទោស​ដូច​លោក កឹម សុខា

ភ្នំពេញ ៖ មេឃុំស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ត្រូវបានដោះលែងពីពន្ធនាគារឱ្យ មានសេរីភាពវិញ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែង ទោស នៅថ្ងៃដដែលនោះ តាមសំណើរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី០៧ ខែធ្នូ ២០១៦ បានត្រាស់បង្គាប់ដូចខាងក្រោម ៖

មាត្រា១ ៖ ត្រូវបានលើកលែងទោសឱ្យ ទណ្ឌិតឈ្មោះស៊ាង ចែត អាយុ៤៤ឆ្នាំដែល ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់- ពន្ធនាគារ ពីបទសូកប៉ាន់សាក្សី តាមអំណាច- សាលក្រមព្រហ្មទណ្ឌលេខ៥៣៣ ក្រ៣“ឆ” ចុះ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ របស់សាលាដំបូង រាជធានីភ្នំពេញ ។

មាត្រា២ ៖ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តឱ្យបាន សម្រេចតាមព្រះរាជ្យក្រឹត្យនេះ។

ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃ ឡាយព្រះហស្តលេខាតទៅ…។

ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើក លែងទោសមេឃុំស៊ាង ចែត បានធ្វើឡើងប៉ុន្មាន ម៉ោងក្រោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលប្រជុំសភាពេញអង្គ កាលពីព្រឹកថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ និងមានកិច្ចពិភាក្សាក្រៅផ្លូវ- ការមួយចំនួនរវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេច ស ខេង។

គណបក្សសង្គ្រោះជាតិ បានសម្តែងក្តីរីករាយ ចំពោះការដែលលោកស៊ាង ចែត បានទទួលការ លើកលែងទោសពីព្រះមហាក្សត្រ ហើយថ្នាក់- ដឹកនាំមន្ត្រីជាច្រើន ក៏បានទៅទទួលលោកស៊ាង ចែត ដល់ពន្ធនាគារនៅល្ងាចថ្ងៃនោះ ។

លោកឡុង រី តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ និង ជាប្រធានក្រុមការងារខេត្តកំពង់ចាម ដែល បានដឹកនាំសមាជិកទៅទទួលលោកស៊ាង ចែត បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅ រសៀលថ្ងៃនោះថា “សេចក្តីជូនដំណឹងបន្ទាន់ ០៧ ,១២ ,២០១៦ រសៀល សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រីនាង កញ្ញា ជាសមាជិកក្រុមការងារ និងទ្រទ្រង់គណៈ- កម្មាធិការប្រតិបត្តិខេត្ត និងសកម្មជន ដែលមាន លំនៅភ្នំពេញ ឬមានលទ្ធភាពមកភ្នំពេញ បាន ភ្លាម សូមអញ្ជើញមកជួបជុំគ្នា នៅស្នាក់ការ កណ្តាលគណបក្សជាបន្ទាន់ នៅវេលាម៉ោង៣ រសៀលថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ ដើម្បីទទួលលោក មេឃុំស៊ាង ចែត ដែលត្រូវបានដោះលែងឱ្យ មានសេរីភាពនៅល្ងាចនេះ”។

មេធាវីការពារក្តីលោកស៊ាង ចែត គឺលោក ហែម សុជាតិ ក៏បានអះអាងនៅថ្ងៃនោះដែរថា កូនក្តីលោកពិតជាត្រូវដោះលែងឱ្យមានសេរី-ភាពវិញ ដោយលោកបញ្ជាក់ថា ការចាប់និង ដោះលែងកូនក្តីលោកនេះ គឺពាក់ព័ន្ធនឹងរឿង នយោបាយ។

ក្រៅពីលោកស៊ាង ចែត មេឃុំបក្សប្រឆាំង សម្រាប់លោកនី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីសង្គមស៊ីវិល សិទ្ធិមនុស្សអាដហុក ដែលជាប់ពន្ធនាគារពីបទ “សូកប៉ាន់សាក្សី” និង “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី” ពាក់ព័ន្ធ សំណុំរឿងកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោកកឹម សុខា នោះ ក៏ត្រូវដោះលែងដែរ។ នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួង- មហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្ត្រីស ខេង ក្រោយជំនួបពិសេសរវាងលោកកឹម សុខា និង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

សម្តេចស ខេង បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន នៅពេលនោះថា “ដោះលែង នេះ ដូចមានករណីមេឃុំស៊ាង ចែត តែខ្ញុំអត់ បានជជែករឿងនេះទេ ឯកឧត្តមកឹម សុខា ជជែក ជាមួយសម្តេចតេជោ ហើយបើតាមខ្ញុំដឹង ប្រហែល ជាមុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយ ករណីមន្ត្រីសិទ្ធិមនុស្ស ហើយនិងអគ្គលេខា- ធិការរង គ.ជ.ប”។

គួរបញ្ជាក់ថា មេឃុំរបស់គណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោកស៊ាង ចែត ត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើ ឡើងទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទ លោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួង- លោមឱ្យនាងនិយាយកុហកសមត្ថកិច្ចអំពីរឿង ទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោកកឹម សុខា ដោយសន្យាថា នឹងជួយឱ្យនាងបានទៅ រស់នៅក្រៅប្រទេស។ កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ ២០១៦  សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោកស៊ាង ចែត ដាក់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទ “សូកប៉ាន់ សាក្សី”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES