Wednesday, November 27, 2024
Homeព័ត៌មានជាតិប្រុសចាប់រំលោភ គំរាមសម្លាប់ ១០ថ្ងៃទើបកូនស្រីទម្លាយ ប្រាប់ម៉ែ

ប្រុសចាប់រំលោភ គំរាមសម្លាប់ ១០ថ្ងៃទើបកូនស្រីទម្លាយ ប្រាប់ម៉ែ

ខេត្តព្រះវិហារ ៖ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យល្មោភកាមដែលរស់នៅក្នុងភូមិជាមួយគ្នា បានធ្វើសកម្មភាព ចាប់រំលោភបានសម្រេច និងថែមទាំងគំរាមសម្លាប់បំបិទមាត់ទៀតផង ជាហេតុធ្វើឱ្យក្មេងស្រីរងគ្រោះ មានការភ័យខ្លាច មិនហ៊ានប្រាប់អ្នកណាម្នាក់ឡើយ រហូតដល់រំលងបាន ១០ថ្ងៃ ទើបក្មេងស្រីរងគ្រោះដាច់ចិត្ត ទម្លាយប្រាប់ឪពុកម្តាយ ដាក់ពាក្យបណ្តឹង ចាប់ឃាត់ខ្លួនជនល្មោភកាម នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីនេះ បានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២ នៅចំណុចភូមិភ្ញាក់រលឹក ស្រុកជ័យសែន។ លុះមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានអាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៩ឆ្នាំប៉ុណ្ណោះ មានលំនៅក្នុងភូមិជាមួយគ្នា។

 លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន បានឱ្យដឹងថា កម្លាំងនគរបាលស្រុកជ័យសែន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរំលោភក្មេងស្រី នៅភូមិភ្ញាក់រលឹក ស្រុកជ័យសែន ខេត្តព្រះវិហារ និងបញ្ជូនទៅ តុលាការ។

លោកអធិការ បន្តថា ក្មេងស្រីរងគ្រោះ មានអាយុ៩ឆ្នាំ ចំណែកជនសង្ស័យ មានអាយុ២២ឆ្នាំ។ ជនសង្ស័យបានរំលោភ ក្មេងស្រីរងគ្រោះ តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែក្មេងស្រីទើបតែហ៊ានប្រាប់ឪពុកម្តាយឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ លុះក្រោយពីឮកូនស្រីប្រាប់បែបនេះ ឪពុកម្តាយក៏បានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ ដោយផ្ទាល់មាត់ថា មានគេចាប់រំលោភកូនស្រីរបស់ខ្លួន។

ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ផ្ទះក្មេងស្រីរងគ្រោះ សុំគោលការណ៍ចាប់ជន សង្ស័យតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES