Tuesday, November 19, 2024
Homeព័ត៌មានជាតិ០៤ មិថុនា ២០១៧ គ.ជ.ប កំណត់​ថ្ងៃ បោះ​ឆ្នោត​ឃុំ​-​សង្កាត់ និង​ប្រ​កាស​លទ្ធ​ផល

០៤ មិថុនា ២០១៧ គ.ជ.ប កំណត់​ថ្ងៃ បោះ​ឆ្នោត​ឃុំ​-​សង្កាត់ និង​ប្រ​កាស​លទ្ធ​ផល

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើប្រតិ- ទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយកំណត់ យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាស លទ្ធផលបោះឆ្នោតក្នុងថ្ងៃតែមួយនោះតែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លេខ១២៨/១៦ គ.ជ.ប/ អគ្គ/ ប្រ.ក.ព ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពី “ការសម្រេចលើប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” បានបញ្ជាក់ថា “នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩ៈ០០ព្រឹក គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន បើកអង្គប្រជុំក្រោមអធិបតីភាពឯកឧត្តមស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និង ពិភាក្សាលើរបៀបវារៈចំនួន០២ គឺ ៖

-ប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

-ផែនការមេ សម្រាប់ការបោះឆ្នោតជ្រើស- រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧។

ក្រោយពីពិភាក្សាយ៉ាងល្អិតល្អន់រួចមក  អង្គប្រជុំ គ.ជ.ប បានសម្រេចអនុម័តលើរបៀប- វារៈទាំងពីរ ដើម្បីឱ្យអគ្គលេខាធិការដ្ឋាន និង គណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ អនុវត្តនាពេលខាងមុខ។

តាមប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានកំណត់សកម្មភាពការងារសំខាន់ៗ ក្នុងនោះ មានកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត ដោយគឃ.សប រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែមីនា ឆ្នាំ២០១៧, ការ ឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់- ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោត ការរាប់សន្លឹក ឆ្នោត ការបិទផ្សាយលទ្ធផលនៅការិយាល័យ បោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ព័ត៌មានលម្អិតស្តីពីប្រតិទិននៃការបោះ- ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ឆ្នាំ២០១៧ មានបង្ហោះនៅលើគេហទំព័រ ឹឹឹ។នចេលេចេត។រៀង។កហ និង ធាចបៀកៀ របស់ គ.ជ.ប”។

ប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលរៀបចំដោយ គ.ជ.ប មានដូចខាងក្រោម ៖

១-ការផ្តល់សុពលភាព និងប្រកាសផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ ដោយ គ.ជ.ប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។

២-ការចុះឈ្មោះអ្នកសង្កេតការណ៍បោះ- ឆ្នោតជាតិនៅ គ.ជ.ប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៧-២៤ ខែឧសភា ឆ្នាំ២០១៧។

៣-ការចុះឈ្មោះអ្នកសង្កេតការណ៍បោះ- ឆ្នោតអន្តរជាតិនៅ គ.ជ.ប ថ្ងៃទី១៥ ខែកុម្ភៈ  -៣១ ខែឧសភា ឆ្នាំ២០១៧។

៤-ការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិ- យាល័យបោះឆ្នោតនៅ គឃ.សប ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៧។

៥-ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយ គឃ.សប រយៈពេល៣ថ្ងៃ ថ្ងៃទី០៣-០៥ ខែ មីនា ឆ្នាំ២០១៧។

៦-ការពិនិត្យ សម្រេចរបស់ គឃ.សប លើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោ- បាយរយៈពេល៧ថ្ងៃ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៧ (ថ្ងៃចុងក្រោយ)។

៧-ការកែតម្រូវលើពាក្យសុំចុះបញ្ជីបេក្ខ- ជន ដោយសាមីគណបក្សនយោបាយ រយៈពេល ៥ថ្ងៃ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ (ថ្ងៃចុង ក្រោយ)។

៨-ការប្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជី បេក្ខជន ទៅ គធ.ខប រយៈពេល៥ថ្ងៃ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

៩-ការសម្រេចលើពាក្យបណ្តឹង ដោយ គធ.ខប រយៈពេល៣ថ្ងៃ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១០-ការប្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជី បេក្ខជន ទៅ គ.ជ.ប រយៈពេល៥ថ្ងៃ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១១-ការសម្រេចលើពាក្យបណ្តឹងដោយ គ.ជ.ប រយៈពេល៣ថ្ងៃ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១២-ការបិទផ្សាយបញ្ជីបេក្ខជនដំបូង នៅគឃ.សប រយៈពេល៣ថ្ងៃ ថ្ងៃទី០៥-០៧ ខែមេសា ឆ្នាំ២០១៧។

១៣-ការប្តឹងជំទាស់នឹងបញ្ជីបេក្ខជន ដំបូងទៅ គ.ជ.ប រយៈពេល៣ថ្ងៃ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១៤-ការដោះស្រាយពាក្យបណ្តឹងលើបញ្ជី បេក្ខជនដំបូងដោយគ.ជ.ប រយៈពេល៣ថ្ងៃ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១៥-ការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ នៅ គឃ.ស.ប រយៈពេល៧ថ្ងៃ ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១៦-ការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយនៅ គឃ.សប រយៈពេល៧ថ្ងៃ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

១៧-ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ-សង្កាត់ ថ្ងៃទី១៧ ខែមេសា -១៦ ខែឧសភា ឆ្នាំ២០១៧។

១៨-ការឃោសនាបោះឆ្នោត រយៈពេល ១៤ថ្ងៃ ថ្ងៃទី២០ ខែឧសភា -០២ ខែមិថុនា ឆ្នាំ២០១៧។

១៩-ការបិទផ្សាយបញ្ជីបោះឆ្នោតនៅ ការិយាល័យបោះឆ្នោត ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៧។

២០-ការបោះឆ្នោត រាប់សន្លឹកឆ្នោត និង ការបិទផ្សាយលទ្ធផលនៅការិយាល័យបោះ- ឆ្នោត ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

២១-ការប្រកាសលទ្ធផលបឋមនៃការ បោះឆ្នោត ដោយ គ.ជ.ប ថ្ងៃទី០៤-០៥ ខែ មិថុនា ឆ្នាំ២០១៧។

២២-ការត្រួតពិនិត្យ ការបូកសរុប និង ការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅ គឃ.សប រយៈពេល៣ថ្ងៃ ថ្ងៃទី០៥-០៧ ខែ មិថុនា ឆ្នាំ២០១៧។

២៣-ការប្តឹងជំទាស់លើលទ្ធផលបណ្តោះ- អាសន្ន តាមឃុំ សង្កាត់ ទៅ គធ.ខប រយៈ ពេល៣ថ្ងៃ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

២៤-ការសម្រេចលើពាក្យបណ្តឹងជំទាស់ ដោយគធ.ខ.ប រយពេល៥ថ្ងៃ ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

២៥-ការប្តឹងតវ៉ាលើសេចក្តីសម្រេចរបស់ គធ.ខប ទៅ គ.ជ.ប រយៈពេល៤ថ្ងៃ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

២៦-ការសម្រេចលើពាក្យបណ្តឹងតវ៉ា ដោយ គ.ជ.ប រយៈពេល៤ថ្ងៃ ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

២៧-ការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោត ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ (ថ្ងៃចុងក្រោយ)។

២៨-ការបោះឆ្នោតសាជាថ្មី (បើមាន) ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ (ថ្ងៃចុង ក្រោយ)៕

 ដោយ ៖ ដារិទ្ធ

RELATED ARTICLES