Monday, November 25, 2024
Homeព័ត៌មានជាតិប្តីមានស្រី ប្រពន្ធចងកស្លាប់

ប្តីមានស្រី ប្រពន្ធចងកស្លាប់

ខេត្តកណ្តាល ៖ ស្ត្រីជាអ្នកបម្រើការក្នុងហាងខារ៉ាអូខេម្នាក់ ហេតុតែមានចិត្តប្រចណ្ឌប្តីរបស់ខ្លួនជាមួយ នឹងនារីខារ៉ាអូខេដូចគ្នា ក៏សម្រេច ចិត្តគិតខ្លី ចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ជួល បង្កឱ្យមានការផ្អើលឆោឡោដល់មិត្តភក្តិ និងអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់លេខ H5 ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះព្រុំ រ៉ា ហៅយ៉ា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានប្តីរួចហើយ ប៉ុន្តែមួយួរយៈចុងក្រោយនេះ នាងនិងប្តីចេះ តែកើតមានរឿងរកាំរកូស ឈ្លោះទាស់ទែងគ្នាមិនឈប់ ដោយសារមូលហេតុ ស្ត្រីរងគ្រោះ មានចិត្តប្រចណ្ឌប្តីជាមួយនឹងនារីបម្រើការនៅក្នុង ខារ៉ាអូខេជាមួយខ្លួនម្នាក់។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានការភ្ញាក់ផ្អើល ប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួនបែបនេះតែម្តង។

តាមការបំភ្លឺព្វីសាក្សីឈ្មោះឈន កញ្ជនា ភេទស្រី ដែលស្នាក់នៅបន្ទប់ជួលទល់មុខបន្ទប់របស់ស្ត្រីរងគ្រោះបាន រៀបរាប់ប្រាប់ថា  នៅមុន ពេលកើតហេតុ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានស្ត្រីម្នាក់ឈ្មោះចែអូន ដែលជាជាងអ៊ុតសក់នៅខាងមុខផ្លូវធំ បាននិយាយប្រាប់គាត់ថា ទៅជួយមើលអាយ៉ា (ស្ត្រីរងគ្រោះ) ផងក្រែងវាឈឺ។ បន្ទាប់មកដោយមានការសង្ស័យ ព្រោះមិនឃើញស្ត្រីរងគ្រោះ ចេញទៅធ្វើការដូចរាល់ម្តង ទើបគាត់បានដើរចេញពីបន្ទប់សំដៅទៅរកបន្ទប់ស្ត្រីរងគ្រោះ ដោយគិតក្នុងចិត្តថា ស្ត្រីរងគ្រោះបើឈឺល្មមៗ ដើរចេញទៅធ្វើការហើយ តែនេះប្រហែលឈឺធ្ងន់ហើយ មើលទៅទើបមិនឃើញចេញពីបន្ទប់សោះ។

ប្រភពដដែលបន្តថា ពេលដើរទៅដល់បន្ទប់របស់ស្ត្រីរងគ្រោះ គាត់ក៏លូកដៃទៅប៉ះទ្វារបន្ទប់ដោយពុំបានដាក់គន្លឹះពីខាងក្នុងទេ លុះ ក្រឡេកមើលទៅខាងកន្លែងដេក មិនឃើញជនរងគ្រោះសោះ ទើបរុញទ្វារឱ្យបើកធំ ស្រាប់តែឃើញជនរងគ្រោះចងកនឹងក្រមា ជាប់ស្នួល វាំងនន ធ្វើអំពីដែកអ៊ីណុក ធ្វើឱ្យគាត់ភ័យស្រែកឆោឡោយ៉ាងខ្លាំងហៅឱ្យគេជួយ ទើបអ្នកជិតមានការភ្ញាក់ផ្អើលនាំគ្នាមកមើល ទើបដឹងថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងជំនាញនិងគ្រូពេទ្យ បានចុះដល់ទីតាំង កើតហេតុ និងចូលរួមពិនិត្យ រួចបានបញ្ជាក់ថា ស្ថានភាពសាកសព ស្រុងឈាម ធ្មេញខាំអណ្តាត មានស្នាមជាំខ្មៅជុំវិញក ក្រៅពីនេះ ពុំមានអ្វីគួរ ឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។

សាកសពស្ត្រីរងគ្រាះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES