Saturday, November 23, 2024
Homeគួរយល់ដឹងការកសាងអនាគតនៃពិភពលោកជាមួយនឹងវប្បធម៌សន្តិភាព កិច្ចព្រមព្រៀងសន្តិភាព HWPL នៅទីក្រុងមីន ដាណាវប្រទេសហ្វីលីពីន

ការកសាងអនាគតនៃពិភពលោកជាមួយនឹងវប្បធម៌សន្តិភាព កិច្ចព្រមព្រៀងសន្តិភាព HWPL នៅទីក្រុងមីន ដាណាវប្រទេសហ្វីលីពីន

ទិវាជាតិនៃការចងចាំ ដើម្បីសន្តិភាព នៅថ្ងៃទី២០ ខែឧសភា គឺជាទិវាជាតិនៃការចងចាំរបស់កម្ពុជា(National Day of Remembrance)។ ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បីចងចាំនូវភាពភ័យខ្លាចនៃរបបខ្មែរ ក្រ ហម​ចាប់​ពី​ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «ថ្ងៃនេះជាថ្ងៃគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែ លបានស្លាប់ក្នុងរបបខ្មែរក្រហមនេះ។ ប្រជាជនកម្ពុជាស្លាប់ដោយគ្មានថ្នាំ គ្មានអាហារ គ្មានសេរីភាពគ្មានលទ្ធិ ប្រជាធិបតេយ្យ និងគ្មានសិទ្ធិរស់រានមានជីវិត។ ដើម្បី​ធានាបាន​ថា ​របប​នេះ​មិន​វិល​មក​វិញ​ទេ យើង​ត្រូវ​ចូល​រួម​ក្នុង​ការ​រក្សា​សន្តិភាព។ ពីព្រោះសន្តិភាពផ្តល់ឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍសង្គម គ្រួសារយើងសហគមន៍ និងប្រទេសរបស់យើង”។ លោកបានបន្ថែមទៀតថា ប្រជាជនកម្ពុជាភាគច្រើនបានដឹង និងយល់អំពីសោកនា ដកម្មដ៏ជូរចត់ ដែលប្រជាជនកម្ពុជាបានរងទុក្ខអស់ជិតបីទសវត្សរ៍ ចំពេលភ្លើងសង្គ្រាម ទឹកភ្នែក ការប្រល័យពូជ សាសន៍ ការបំផ្លិចបំផ្លាញ ការបណ្តេញចេញ និងពលកម្មដោយបង្ខំ។ កន្លែងមួយដែល ពួកយើងទៅទស្សនាដើ ម្បីកុំឲ្យភ្លេចនូវការឈឺចាប់នៃសង្គ្រាមនោះ គឺវាបានក្លាយទៅជាតំបន់ ប្រវត្តិសាស្រ្ដមួយ។ សារៈមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែងដែលហៅកាត់ថា (ស-21) កាលពីដើម កន្លែងនេះ គឺជាវិទ្យាល័យមួយ នៅឯទីនេះ គឺមានប្រជាជនកម្ពុជាប្រហែល២លាននាក់ បានទទួលរងការ សម្លាប់។ ទាំងប្រជាជនកម្ពុជានិងទាំងប្រជាជន នៅលើពិភពលោក ក៏បានក្រលេកទៅមើលប្រវត្តិសាស្រ្ដ នៃជំលោះនេះ ហើយក៏បានចងចាំ នូវការឈឺចាប់នៃ សង្គ្រាមនេះផងដែរ ដូច្នេះហើយបានជាពួកយើងធ្វើ ការរំលឹកម្ដងទៀតអំពីសារៈសំខាន់នៃសន្តិភាព។ នៅឯសារៈ មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែងរបស់កម្ពុជា (Tuol Sleng Genocide Museum) ក៏បានរៀបចំ និងដំ ណើរការនូវកម្មវិធីដើម្បីធ្វើការសូត្រមន្តឧទ្ទិសជូនដល់ជនរងគ្រោះ និងរៀបចំគម្រោង “កែសម្រួលទម្រង់ជនរង គ្រោះក្នុងមន្ទីរស-២១” ព្រមទាំងបានកសាងការចងចាំរួមមួយ នៃសោកនាដកម្មដែលបានកើតឡើងនៅក្នុងអតីត កាលនោះផងដែរ។ នៅប្រទេសហ្វីលីពីនជាប្រទេសដែនកោះមួយ ដែលនៅមិនឆ្ងាយពីប្រទេសកម្ពុជានេះផង ដែរ ក៏មានសារៈ មន្ទី(Sugb Museum)មួយដែលមានប្រវត្តិជាង៣៥៣ឆ្នាំហើយ គឺមានមនុស្សជា ច្រើនបានទៅ ទស្សនាទីនោះ ដើម្បីធ្វើការរំលឹកអំពីការឈឺចាប់នៃសង្គ្រាម។ កន្លែងនេះ គឺជាគុកដែលបានធ្វើទារុណកម្មលើ មនុស្សជាច្រើន ហើយពួកគេក៏បានសាងសង់ទីនោះទៅជាសារៈមន្ទី។ តាមរយៈកន្លែងនេះ ប្រជាជនហ្វីលីពីន ទាំងអស់ គឺបាន ចងចាំនូវការឈឺចាប់នៃសង្គ្រាម ហើយក៏បាននឹងកំពុងខិតខំ ដើម្បីសន្តិភាពផងដែរ។ នៅកន្លែងមួយទៀត គឺមីនដាណាវក្នុងប្រទេសហ្វីលីពីន។ នៅឯមីនដាណាវមាន Maguindanao គឺមានវិមាន យ៉ាងពិសេសមួយ។ វិមានពិសេសនេះ គឺមិនមែនជាប្រវត្តិសាស្រ្ដនៃសោកនាដកម្មនោះទេ គឺមានតែការកត់ត្រា អំពីប្រវត្តិសាស្រ្ដនៃក្ដីសង្ឃឹមតែមួយគត់។ ប្រហែលជាង៤០ឆ្នាំដោយសារតែវិបត្តិនៃសង្គ្រាមសាសនាបានធ្វើឲ្យ មនុស្សចំនួន១២ម៉ឺននាក់បានបាត់បង់ជីវិត Maguindanao ដែលជាផ្នែកមួយនៃទីក្រុងមីនដាណាវរបស់ប្រទេស ហ្វីលីពីននេះ បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព នៅក្នុងឆ្នាំ២០១៥ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែមករា គឺបានអនុមុ័តជាថ្ងៃ ទិវាប្រកាសសន្តិភាពពិភពលោក ដែលហៅថា HWPL DAY ហើយក៏បានសងនូវវិ មាន HWPL ឡើងផងដែរ។ បន្ទាប់មក នៅឆ្នាំ២០១៦ នៅឯបណ្ណាល័យទីក្រុងDavao ត្រូវបានជ្រើសរើសជាបណ្ណា ល័យសន្តិភាព ហើយក៏បានដាក់តាំងនូវរូបភាព និងDVDដែលបានផ្ដល់ជូនដោយ HWPL ផងដែរ។

“នៅពេលដែលសន្តិភាពមកដល់កោះមីនដាណាវ សន្តិភាពពិភពលោកនឹងមកដល់” នេះគឺជាអ្វីដែល មនុស្ស ជុំវិញពិភពលោកបាននិយាយនៅពេលពួកគេឃើញទឹកដីនៃមរណៈ ដែលមនុស្សជាង ១២ម៉ឺននាក់បានស្លាប់នៅ ក្នុងជម្លោះបង្ហូរឈាមក្នុងរយៈពេលជាង៤០ឆ្នាំ។ មីនដាណាវ មានជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលរដ្ឋាភិបាលម៉ាឡេស៊ី ជប៉ុន អារ៉ាប៊ីសាអូឌីត តួកគី និងអង់គ្លេសបានគាំទ្រដំណើរការសន្តិភាព ដើម្បីសម្រប សម្រួលជម្លោះរវាងរដ្ឋាភិបាល និង MILF ប៉ុន្តែ ពួកគេទាំងអស់មិនបានបញ្ចប់ជម្លោះនោះទេ ហើយមនុស្សជា ច្រើន គិតថាសន្តិភាព គឺមិនអាចទៅរួចទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមករា ឆ្នាំ២០១៤ HWPL ដែល ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានទៅទស្សនកិច្ចនៅកោះមីនដាណាវសម្រាប់ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការនៅកម្រិតសង្គមស៊ីវិល សម្រាប់សន្តិភាពយូរអង្វែង។

ក្នុងឆ្នាំ២០១៤ HWPL បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងមេដឹកនាំក្នុងតំបន់របស់មីនដាណាវ និងអង្គការមិនមែនរដ្ឋាភិបាល ដោយអំពាវនាវឱ្យបញ្ចប់ជម្លោះ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព។ សូម្បីតែបន្ទាប់ពីសន្ធិសញ្ញាសន្តិភាពស៊ីវិលក៏ដោយ សកម្មភាពអប់រំសន្តិភាព និងវប្បធម៌សន្តិភាពកំពុងបន្ត កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពនៅកោះមីនដាណាវជាមួយនឹងគម្រោងសន្តិភាពដោយផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពង្រឹងការយល់ដឹងរបស់ ប្រ ជាពលរដ្ឋអំពីសន្តិភាព។ ដំណោះស្រាយដែលទាក់ទាញដោយសហគមន៍អន្តរជាតិចំពោះកោះមីនដាណាវ ដែលជាតំបន់ជម្លោះបង្ហូរឈាមដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសតវត្សទី២១ គឺរចនា សម្ព័ន្ធសហ ប្រតិបត្តិការ ដើម្បីសន្តិភាពដែលភ្ជាប់ទំនាក់ទំនងអន្តរជាតិ-ជាតិ-មូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមដោយផ្ទាល់។

នៅឯពិធីរំលឹកខួបលើកទី៨ នៃទិវាសន្តិភាព 1.24 HWPL ដែលប្រារព្ធឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំនេះអ្នកតំ ណាង KGI លោក Danilo Mosin ដែលរស់នៅក្នុងទីក្រុងមីនដាណាវ ប្រទេសហ្វីលីពីនតាំងពីកុមារភាពលោក បានមានប្រសាសន៍ថា៖ បានឃើញជម្លោះបង្ហូរឈាមរយៈពេល៤០ឆ្នាំ រវាងអ្នកកាន់សាសនាកាតូលិក និងមូស្លីម ដោយផ្ទាល់ ហើយបានជួបប្រទះនូវភាពឃោរឃៅ។ “កាលពី8ឆ្នាំមុន លោកLee Man-hee នៃHeavenly Culture, World Peace and Restoration of Light (HWPL)បានទៅទស្សនាកោះមីនដាណាវ ដើម្បីសម្របសម្រួលកិច្ចព្រម ព្រៀងសន្តិភាព ដូច្នេះថ្ងៃនេះ យើងអាចប្រារព្ធទិវាសន្តិភាពដ៏អស្ចារ្យនេះជាមួយHWPL ។ ឥឡូវនេះ អត្ថន័យនៃ ‘ទិវាសន្តិភាព 24មករា’ កំពុងរីករាលដាលមិនត្រឹមតែនៅក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបេះ ដូងរបស់មនុស្សគ្រប់រូបនៅក្នុងពិភពលោកផងដែរ។ ” គាត់បាននិយាយថា “ខ្ញុំបានធ្វើការយ៉ាងខ្លាំងជាមួយនឹង ការប្ដេជ្ញាចិត្តថា សន្តិភាពនឹងមកដល់(ហ្វីលីពីន)” ។ “ភ្លាមៗនៅពេលដែលខ្ញុំបានជួប ប្រធាន Lee Man-hee និង HWPL បេះដូងរបស់ខ្ញុំត្រូវបានប៉ះពាល់។ ចាប់តាំងពីឆ្នាំ2017មក ខ្ញុំបានធ្វើការជាមួយ HWPL ដើម្បីផ្សព្វផ្សាយ សន្តិភាពនៅមីនដាណាវ។ គាត់បានបន្ថែមទៀតថា “កាលពីឆ្នាំមុន យើងបានសាងសង់វិមានសន្តិភាពទី3 របស់ HWPLនៅក្នុងទីក្រុង(ហ្វីលីពីន)ដែលមានសហគមន៍គ្រីស្ទសាសនា មូស្លីម និងជនជាតិដើមរួមរស់ជាមួយគ្នា” ។ “បើ​វា​ល្បី​ថា​ជា​កន្លែង​ជម្លោះ​ពីមុន​មក ឥឡូវ​វា​ជា​កន្លែង​សន្តិភាព​សម្រាប់​ក្រុម​ជនជាតិ​ទាំងអស់។

លោកប្រធាន Lee នៃHWPLបានមានប្រសាសន៍នៅក្នុងសុន្ទរកថាអបអរសាទរដើម្បីប្រារព្ធខួបលើកទី៨ថា “ខ្ញុំ បានឆ្លងកាត់ព្រំដែន និងសាសនា ដើម្បីជាប្រយោជន៍ដល់សន្តិភាពពិភពលោក។ គ្មានអ្វីធំជាងសន្តិភាពគ្មាន អ្វីដែលសំខាន់ជាងកេរដំណែលនេះដែរ” គាត់បានមានប្រសាសន៍ទៀតថា “ថ្ងៃទី២៤ ខែមករា (ឆ្នាំ២០១៤)។ ខ្ញុំចាំអ្វីៗទាំងអស់នៅថ្ងៃនោះ។ វាជាពរជ័យពីស្ថានសួគ៌។ អ្វី​ដែល​បាន​កើត​ឡើង​ពេល​នោះ​ គឺ​ជា​ការងារ​សន្តិភាព​ដ៏​សម្បាយរីករាយ។

ដូចនៅក្នុងករណីរបស់មីនដាណាវដែរ HWPL កំពុងបង្កើតសកម្មភាពសន្តិភាពដែលភ្ជាប់កិច្ចសហប្រតិបត្តិការ របស់ប្រជាពលរដ្ឋទាំងអស់ (រដ្ឋាភិបាល សាលារៀន ប្រព័ន្ធផ្សព្វផ្សាយ យុវជន ស្ត្រី សាសនា សង្គមស៊ីវិល។ល។) ដែលត្រូវបានចាត់ទុកថា ជាវិធីសាស្រ្តថ្មីមួយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសន្តិភាព។ ជាវប្បធម៌ និងបទដ្ឋាន៕

RELATED ARTICLES