Tuesday, November 26, 2024
Homeព័ត៌មានជាតិចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា

ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា

ខេត្តកោះកុង ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធទៅនឹងករណីអំពើហិង្សាដោយចេតនា។

ការចាប់ខ្លួនស្ត្រីខាងលើ ធ្វើឡើង កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

ស្ត្រីជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ិន ចាន់មុន្នីពៅ ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំជំនាញផ្នែកអនុវត្តដីកា សហការជាមួយកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១០៩៣ ត.ព/២២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចេញដោយលោកប្រសើ រ៉ានី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បង្គាប់ឱ្យចាប់ខ្លួនឈ្មោះអ៊ិន ចាន់មុន្នីពៅ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ១៤០១៦៥៥៧៩២ មានលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចដីឡូត៍ ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ស្ត្រីជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES