Tuesday, November 26, 2024
Homeព័ត៌មានជាតិបុរសគេដឹកប្លុងចោល បែកពពុះមាត់ស្លាប់

បុរសគេដឹកប្លុងចោល បែកពពុះមាត់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមម៉ូតូ យកមកទម្លាក់ចោលនៅសាលាបុណ្យ ១កន្លែង អស់រយៈពេលប្រមាណ ៣ថ្ងៃ ស្រាប់តែមានអាការបែកពពុះមាត់ ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើលទាំងយប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសាលាបុណ្យ ១កន្លែង ស្ថិតក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានប្រាប់ថា បុរសខាងលើនេះ មានអាយុជាង ៣០ឆ្នាំ មិនស្គាល់ឈ្មោះ មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយប្រមាណជា ៣ថ្ងៃមុន គេឃើញមានម៉ូតូមួយគ្រឿង ដឹកបុរសរូបនេះ មកទម្លាក់ចោលនៅសាលាបុណ្យខាងលើ រួចក៏បានជិះចេញទៅបាត់តែម្តង។

ប្រភពដដែល បន្តថា ជារៀងរាល់ថ្ងៃ គឺមានបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យបាយទៅបុរសនោះហូបដែរ តែគាត់ចូលចិត្តហូបស្រាច្រើនជាង លុះនៅម៉ោងកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះស្លាប់ក្នុងសភាពដេកបែកពពុះមាត់ ក្នុងសាលាបុណ្យកើតហេតុនេះតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

សពខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងផ្នែកជំនាញ សម្រេចដឹកទៅវត្តពោធិ៍ចិនតុង ដើម្បីរង់ចាំសាច់ញាតិមកទទួល តែបើស្រាវជ្រាវមិនមានសាច់ញាតិទេ នឹងបូជាតែម្តង៕

RELATED ARTICLES