Saturday, July 12, 2025
Homeព័ត៌មានជាតិភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងខេត្តចំនួន៨ និងសីតុណ្ហភាពចុះត្រជាក់ ១៧-១៩អង្សាសេ ពីថ្ងៃទី១៧ ដល់១៩ ធ្នូ

ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងខេត្តចំនួន៨ និងសីតុណ្ហភាពចុះត្រជាក់ ១៧-១៩អង្សាសេ ពីថ្ងៃទី១៧ ដល់១៩ ធ្នូ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ដោយសាររងឥទ្ធិពលខ្យល់មូសុងឦសាន និងសម្ពាធទាប នឹងធ្វើឲ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងខេត្តចំនួន៨ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប និងខេត្ត ព្រះសីហនុ។
ក្រៅពីមានភ្លៀងធ្លាក់ សេចក្ដីជូនដំណឹង របស់ក្រសួង ក៏បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ សីតុណ្ហភាពអាចនឹងចុះត្រជាក់ពី ១៧ដល់១៩អង្សាសេ ពិសេសនៅបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ។ ដូច្នេះ ក្រសួង ក៏បានអំពាវនាវឲ្យសាធារណជន ពិសេសវីរយុទ្ធជន ដែលកំពុងឈរជើងតាម តំបន់ភ្នំ បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព៕

RELATED ARTICLES