ភ្នំពេញៈ ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានចេញសេចក្តីប្រកាសព័ត៌មានថា មានជនខិលខូចមួយចំនួន បានប្រើប្រាស់លេខទូរស័ព្ទ Private ដោយបានតាំងខ្លួនជាទីប្រឹក្សា ឬជំនួយការរបស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ទៅបោកប្រាស់ប្រជាពលរដ្ឋ ។ ដូច្នេះខុទ្ទកាល័យសូមជំរាបជូនថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញពីករណីឆបោកបែបនេះ សូមទំនាក់ទំនងមកកាន់ខុទ្ទកាល័យជាបន្ទាន់ ៕
ខុទ្ទកាល័យប្រកាសថា មានជនខិលខូចយកឈ្មោះឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បោកប្រាស់ប្រជាពលរដ្ឋ
RELATED ARTICLES