ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ ឯកឧត្តមគឹម វាសនា និងឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាភូមិភាគ៦ និងថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ទៅប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សា ចំនួន ២វត្ត គឺវត្តតាស្អាង និងវត្តតាជ័យ។
នៅថ្ងៃដដែលនោះ បន្ទាប់ពីបានប្រគេនទៀនវស្សា ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តខាងលើរួច ឯកឧត្តមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទៅពិនិត្យ
ការដ្ឋានសាងសង់សាលាហោត្រៃ ដែលបានកសាងដោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅក្នុងភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផងដរ៕