Thursday, March 13, 2025
Homeតារាខ្មែរម៉ូលីកា ៖ទិញវីឡារស្កឹមស្កៃថែម១ទៀត!

ម៉ូលីកា ៖ទិញវីឡារស្កឹមស្កៃថែម១ទៀត!

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ទើបតែបានធ្វើពិធីឡើងផ្ទះវីឡារស្កឹមស្កៃ​តម្លៃ៣០ម៉ឺន​ដុល្លារ​​នៅ​បុរី​វារីណា កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ សោះស្រាប់តែពេលនេះនាងបង្ហាញ​ផ្ទះវីឡារ​ទោល​ថ្មី១ទៀត​កំពុង​សាងសង់ដែលបានទិញនៅបុរីML ហើយបើផ្អែកតាមទំហ៊ុំផ្ទះ​នោះ​គឺប្រាកដ​ជាមានតម្លៃខ្ពស់ជាងផ្ទះ​ចាស់របស់​នាងជាមិនខាន។តែម៉ូលីកា មិនប្រាប់ពីតម្លៃ​ផ្ទះថ្មីរបស់នាង​ឡើយតាមរយៈការឆាតសួរកាលពីពេលថ្មីៗនេះ។​ទោះជាយ៉ាងណាគេកត់​សម្គាល់​ឃើញថា​តាំងពីកូវីដថមថយ នេះអាជីពOnline របស់ម៉ូលីកា ហក់ឡើង​វិញ​ធ្វើឲ្យ​នាង​មមាញឹកនិងកាន់​តែ​កាក់កបជាមួយអាជីវកម្មនេះថែមទៀតទើបក្នុងពេលតែមួយសោះនាង អាចទិញផ្ទះ​វី​ឡារ​​​បានដល់ទៅ២ផ្សេងគ្នាបែបនេះ។

  ម៉ូលីកា បានចេញសារថាការមានជីវភាពធូធារបែបនេះត្រូវបានស្វាមីនាងលោកហុង មានុណ ថាមិនធ្លាប់​គិត​នោះទេ ព្រោះលោកថារូបលោកមិនល្អគ្រប់គ្រាន់សម្រាប់​នាង។ប៉ុ​ន្ដែ​ម៉ូលីកា ថានៅ​ពេល​ដែ​លនាងជួបមនុស្ស​ដែល​នាងស្រលាញ់ ទោះជាល្អមិនគ្រប់គ្រាន់ ទោះ​នរណាមើល​មិន​ឃើ​ញ​ពីតម្លៃ តែនាងអាចមើល​ឃើញយ៉ាង​ច្បាស់ពីតម្លៃរបស់​ស្វាមីនាង​។នាង​បន្ថែមថារហូតមក​ដល់ពេលនេះលោកមានុណ ល្អបំផុតហើយគ្រប់គ្រាន់​សម្រាប់រូបនាង ព្រោះ​កាន់តែរស់នៅជាមួយ​កាន់តែស្រលាញ់ និងកាន់តែខ្វះគ្នាមិនបាន ដោយសារបេះដូងបាន​ផ្សារ​ភ្ជាប់គ្នារួចហើយ។

 គូររំលឹកថាម៉ូលីកា បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុណ កាលពី​ថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ហើយនាងបានសម្រាលកូនស្រីដំបូងថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ដោយដាក់ឈ្មោះថានុណ ច័ន្ទម៉ូនីតា ។តាមរយៈ​ការចាប់ដៃគ្នាជាង២ឆ្នាំនេះម៉ូលីកា មានជីវ​ភាពប្រែប្រួលដូចមេឃនិងដីបើប្រៀបធៀប​ពីមុននាងធ្លាប់រស់​នៅផ្ទះ​ជួលគេនិងផ្ដើមទុនតែត្រឹម៣០០ដុល្លាររកស៊ីលក់ជ្រក់ជើងមាន់តែពេលនេះនាងមានអាជីវកម្មផ្ទាល់ខ្លួនតាមរយៈការបើកក្រុមហ៊ុនម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលធ្វើឲ្យនាងមានប្រភពចំណូលជាប្រចាំ​រហូតសល់លុយ​ទិញ​បានផ្ទះវីឡារទាំងពីរខាងលើនិងមាន​រថ​យន្ដ​ទំនើបៗជិះឆ្លាស់គ្នាដូចជាFord Raptor, Range Rover ,Alphard និងJaguar ជាដើម។

 គូរបញ្ជាក់ថាក្រៅពីម៉ូលីកា-ឆានុណ តារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នា​មានដូចជា​យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណា​ដែត,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត,កុល ដាវី-សុខ រក្សារ,ម៉ានីកា -ចន ,សេង សុខគីម-នាយចឺម ,នាងព្រលិត-នាយក្រឹម,និងសួស វី​សា-ថមមី ជាដើម៕

RELATED ARTICLES