Thursday, March 13, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖ទោះជាមិនសូវមានបទល្បី ក៍នៅតែ​រីករាយ

ព្រាប សុវត្ថិ ៖ទោះជាមិនសូវមានបទល្បី ក៍នៅតែ​រីករាយ

ភ្នំពេញ៖ព្រាប សុវត្ថិ ដែលឡើងជាឧកញ៉ាជាង២ខែមកនេះបទចម្រៀង​របស់លោកលែងសូវ​មាន​ល្បី​ល្បាញ​ដូច​មុនទៀតហើយពោលគឺអ្នកនិយមលោកឧកញ៉ាស្នាយ ច្រៀងតែបទ​ចាស់​ៗនៅ​ហង្សមាសឡើងវិញ។ប៉ុន្ដែព្រាប សុវត្ថិ ហាក់មិនក្វល់ក្វាយឬអន់ចិត្តរឿងGalaxy ធ្វើបទ​ចម្រៀងឲ្យលោកមិនល្បីដូចនៅហង្សមាសនោះទេ តែផ្ទុយ​ទៅវិញតារាវ័យ៤៧ឆ្នាំរូបនេះនៅតែ​បង្ហាញភាព​រីករាយជាមួយថៅកែផលិតកម្មរបស់ខ្លួន​ខណៈដែលនៅខែ​សីហា​ឆ្នាំ២០២២ ខាង​មុខ​នេះឈានចូលមកដល់ខួប២ឆ្នាំនៃការចាកចេញរបស់លោក ពីហង្សមាសចូលផលិត​កម្ម​ថ្មី​នោះ​​​ហើយ។

តាមរយៈសកម្មភាពរបស់ព្រាប សុវត្ថិ នៅពេលនេះបញ្ជាក់ថា​លោកផ្ដោត​លើ​ការធ្វើជំនួញច្រើន​ជាងធ្វើ​បទ​ចម្រៀ​ងហេតុនេះ​ហើយនៅសល់ជាង៣ឆ្នាំទៀតនៃការ​ចុះ​កុង​ត្រារបស់លោកសុវត្ថិ ជាមួយGalaxy  គេអាចសន្និដ្ឋាន​បាន​​ថា​លោកនឹងគ្មានអ្វីដែលថ្មីៗ ហើយ​ប្លែកជាងពេលនេះទេបើទោះជាមុននេះ​អតីតអ្នក​និ​ពន្ធ​និងដឹកនាំសម្ដែង​របស់ហង្ស​មាស​ដល់ទៅ២រូបគឺលោកខាំ ភូរិ និងសុខ ជំនោរ ទៅចាប់ដៃគ្នានៅទ្រនុំរបស់លោក​ឧកញ៉ា​ស្នាយ ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ កាន់តែបង្ហាញកាយវិការស្រលាញ់​ភរិយា​លោក​អ្នក​ស្រីឡុង ស្រីមុំ ដែ​ល​ពេលនេះត្រូវបានគេហៅថាជាជំទាវៗ នោះមិនចាញ់​គូស្នេហ៍​យុវវ័យ​ឡើយដូចជាលោក​អោប​ថើបប្រពន្ធនៅ​ចំពោះមិត្តភក្ដិជាដើម។ប៉ុន្ដែមុននេះអ្នកស្រីឡុង ស្រីមុំ បានសួរទៅលោកសុវត្ថិ ថាតើចង់បាន​កូនថែមទៀតឬអត់​នោះលោកឧកញ៉ាស្នាយ បែជាគាំង​ចម្លើយនិយាយមិនចេញទៅវិញ។

 គូរបញ្ជាក់ថាព្រាប សុវត្ថិ បានឈជើងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០​២០)​​​ដោយ​បន្សល់បទចម្រៀង​ជាង៣ពាន់បទ ហើយក្នុងអាជីពចម្រៀងជាង២ទស​វត្សន៍​នេះ​លោកឧកញ៉ាស្នាយ ត្រូវមនុស្សជិតដិតទម្លាយ​ប្រាប់​អ្នកកាសែតកាលពីខែកញ្ញាឆ្នាំ២០២០ ថាអតីត​តារា​ហង្សមាសរូបនេះសល់ទ្រព្យចំនួនដល់​ទៅ៣០លានដុល្លារ។ទុំហ៊ុំទឹក​លុយនេះ​សម្រាប់តារាស្រុកខ្មែរគឺច្រើនខ្លាំងណាស់ទើបគេហៅលោកសុវត្ថិ ថាជា”សេដ្ឋីៗ”ខណៈកាលពី​ពេលថ្មីៗ​នេះលោកទើបទិញរថយន្ដទំនើបម៉ាកRolls Royce Ghost តម្លៃខ្ទង់ជិត៣០ម៉ឺនដុល្លារ បន្ថែមពីលើឡាន​លោក​មានស្រាប់ដូចជាBmw, Range Rover ,Ford និងAlphard ជាដើម​នោះ​ទៀតផង។

 មហាជនចាំមើលថានៅពេលដែលព្រាប សុវត្ថិ លែងសូវមានបទល្បីៗហើយក្លាយជា​ឧកញ៉ា​បែបនេះតើ​លោក​នឹង​ឈប់​ឡើងឆាកតន្រ្ដីទៀតឬយ៉ាងណា?

RELATED ARTICLES