Thursday, September 19, 2024
Homeព័ត៌មានជាតិ៥ដេញកាប់៣ ជាប់ខ្នោះ២

៥ដេញកាប់៣ ជាប់ខ្នោះ២

ភ្នំពេញ ៖ សិស្សសាលាជម្ពូវ័ន ១ក្រុម បានហៅបក្ខពួកមកដេញកាប់គូទំនាស់ ជាសិស្សសាលាដូចគ្នា បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានចំនួន ២នាក់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបមុខសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ទី១- ឈ្មោះសូ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាអ្នកកាត់ស្មៅ ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងទី២- ឈ្មោះទ្រី សុខនាង ភេទប្រុសអាយុ១៥ឆ្នាំ។ ចំណែកបក្ខពួកបីនាក់ទៀត ជាសិស្សសាលាជម្ពូវ័ន បានគេចខ្លួនបាត់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងទំនើង ចំនួន២ក្រុម ដោយមួយក្រុម មានគ្នា៥នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ ៣ដើម បានដេញកាប់ភាគីជាគូទំនាស់ម្ខាងទៀត មានគ្នា៣នាក់ យ៉ាងប្រសាចពេញដងផ្លូវ បណ្តាលឱ្យរងរបួសស្រាលម្នាក់ ហើយភ្លាមៗនោះ ប្រជាការពារសង្កាត់ចោមចៅទី៣ ក៏បានទាក់ទងទៅសមត្ថកិច្ច ឱ្យចុះមកធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបាន២នាក់ យកទៅសាកសួរ។

តាមសម្តីឈ្មោះសូ សំណាង បានឱ្យដឹងថា  ខ្លួនត្រូវបានមិត្តភក្តិដែលជាសិស្សសាលាជម្ពូវ័ន ពឹងឱ្យមកជួយសងសឹកជួសពួកគេ ព្រោះកន្លងមក ភាគីដែលពួកគេដេញកាប់នោះ ធ្លាប់វាយមិត្តភក្តិខ្លួន ទើបថ្ងៃនេះ នាំគ្នាមកសងសឹកតែម្តង។

ជនដៃដល់ ត្រូវបានសមត្ថកិច្ចសាងសួរ និងកសាងសំណុំរឿង បញ្ជូនទៅជំនាញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES