Tuesday, November 26, 2024
Homeព័ត៌មានជាតិស៊ីដាច់លុយក្រុមហ៊ុន ១២ម៉ឺនដុល្លារ ថៅកែប្តឹងប៉ូលិសចាប់

ស៊ីដាច់លុយក្រុមហ៊ុន ១២ម៉ឺនដុល្លារ ថៅកែប្តឹងប៉ូលិសចាប់

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ ជាជនបរទេសម្នាក់ ទៅសាលាដំបូងខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១២៦ ៣៦៤ដុល្លារ។

សមត្ថកិច្ចបានឱ្យថា ការចាប់ខ្លួននេះគឺ យោងតាមដើមបណ្តឹងឈ្មោះ GUO PEIYUN ភេទប្រុស កើតថ្ងៃទី១៨ តុលា ១៩៨០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E91918255 មុខរបរថៅកែក្រុមហ៊ុន XING ZHENG GIAN Co.Ltd (ហ្សីងឈឹងជៀន) ស្នាក់នៅរាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទរំលោភលើទំនុកចិត្ត កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១២៦៣៦៤ដុល្លារ ប្រព្រឹត្តិកាលពីអំឡុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចការដ្ឋានព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ TAN QINGBING (តាន ឃីងប៊ីង) ភេទប្រុស កើតថ្ងៃទី១៨ ធ្នូ ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ5080145 មុខរបរអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន XING ZHENG GIAN Co.Ltd ស្នាក់នៅក្នុងការដ្ឋានព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី ភូមិប្រវ៉ាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES