ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើក្មេង ស្រីម្នាក់ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារបងស្រីរបស់ក្មេងស្រីរងគ្រោះ មកទាន់។
ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បែរស្រះទឹក ក្នុងភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ភិន ទឹម អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ជាមនុស្សមានសតិមិនប្រក្រតី។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១០ឆ្នាំ។
ប្រភពដដែល ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ ឲ្យដើរតាមខ្លួន មកដល់ចំណុចស្រះទឹក ក្នុងភូមិចាស់ ខាងជើងផ្ទះរបស់ខ្លួន ចម្ងាយប្រហែល ៤ម៉ែត្រ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើក្មេងស្រីម្នាក់ ប៉ុន្តែត្រូវបានបងស្រីក្មេងស្រីរងគ្រោះ មកទាន់ ក៏ស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕