Tuesday, November 19, 2024
Homeព័ត៌មានជាតិធី សុវណ្ណ​ថា បញ្ចោញ​សារ​ឆ្លើយ​តប​ព្រះ​អង្គ ម្ចាស់​ធម្មិ​កោ

ធី សុវណ្ណ​ថា បញ្ចោញ​សារ​ឆ្លើយ​តប​ព្រះ​អង្គ ម្ចាស់​ធម្មិ​កោ

ភ្នំពេញ ៖ ប្រធានអង្គការយុវជនកិច្ចការ សង្គម និងជាអតតីយុវជនគាំទ្រគណបក្សង្គ្រោះ- ជាតិ ដ៏លេចធ្លោ កញ្ញាធី សុវណ្ណថា បានធ្វើការ ឆ្លើយតបនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថី ធម្មិកោ ប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តព្រះ- សីហនុ និងជាសែរាជវង្សដ៏សំខាន់ ក្នុងជួរគណ- បក្សប្រឆាំង បន្ទាប់ពីបានរិះគន់នាងថា ជាការ ប្រមាថព្រះមហាក្សត្រ ដែលបានព្រមានប្តឹង លោកកឹម សុខា ដែលត្រូវព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសរួច ហើយ ដោយនាយបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះរាជទានទោសឱ្យលោកកឹម សុខា ត្រឹមតែ បទល្មើស “បដិសេធការចូលខ្លួន” ឯគ្រោងប្តឹង បន្ត គឺបទល្មើស បរិហារកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី។ ដូច្នេះនាងសុំឱ្យព្រះអង្គម្ចាស់ធម្មិកោ ពិនិត្យឱ្យច្បាស់រាជសារព្រះមហាក្សត្រ និង សំណេររបស់នាងដោយកុំមានគំនិតខូច កុំបំភ្លៃ ការពិតនាំឱ្យថោកទាបដល់ព្រះកិត្តិយសរបស់ ព្រះអង្គក្នុងនាមជាខ្សែរាជវង្ស ដ៏ខ្ពង់ខ្ពស់។

កញ្ញាធី សុវណ្ណថា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់នាង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៦ ថា “សារផ្ញើជូនព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោអរគុណ ដែលព្រះអង្គបន្ទាបព្រះកាយ មកវាយប្រហារនាងខ្ញុំ ដោយមានបន្ទូលថា “នាងខ្ញុំព្រមានបន្តប្តឹងលោកកឹម សុខា ជាការ មើលងាយព្រះមហាក្សត្រ”។

នាងខ្ញុំសូមទូលពន្យល់ព្រះអង្គវិញថា ព្រះ- មហាក្សត្រ ព្រះរាជទានទោសឱ្យលោកកឹម សុខា ត្រឹមតែបទល្មើស “បដិសេធការចូលខ្លួន” ហើយ នាងខ្ញុំ គ្រោងប្តឹងបន្តគឺបទល្មើស បរិហារកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី…។ សូមព្រះអង្គ  ពិនិត្យឱ្យច្បាស់រាជសារព្រះមហាក្សត្រ និង សំណេររបស់នាងខ្ញុំ សូមព្រះអង្គកុំមានគំនិត ខូច កុំបំភ្លៃការពិត នាំឱ្យថោកទាបដល់កិត្តិយស របស់ព្រះអង្គក្នុងនាមជាខ្សែរាជវង្សដ៏ខ្ពង់ខ្ពស់។

ព្រះអង្គប្រហែលជាភ្លេចថា ព្រះអង្គធ្លាប់ មានបន្ទូលថា សង្គមកម្ពុជាបច្ចុប្បន្នជា “សង្គម តិរច្ឆាន” នាងខ្ញុំសូមទូលជម្រាបព្រះអង្គថា សង្គម បច្ចុប្បន្នដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ បានទទួលស្គាល់ពីព្រះមហាក្សត្រ និងបានសម្បថ នៅព្រះបរមរាជវាំង។ បើព្រះអង្គមានបន្ទូល ថា សង្គមនេះ ជាសង្គមតិរច្ឆាន នោះមានន័យ ថា ព្រះអង្គបានមើលងាយព្រះមហាក្សត្រដែល ទទួលស្គាល់រាជរដ្ឋាភិបាល ដឹកនាំសង្គមនេះ។ សូមព្រះអង្គទ្រង់ជ្រាប

លោកកឹម សុខា បានទទួលស្គាល់កំហុស ខ្លួនឯងហើយនិងបានស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រ ហើយក៏បានទទួលព្រះរាជ- ទានទោសពីព្រះមហាក្សត្រដែរ។

កាលដែលនាងខ្ញុំ ស្នើឱ្យលោកកឹម សុខា សុំទោសនាងខ្ញុំ ដើម្បីបញ្ចប់រឿងនេះ គឺជាការ ផ្តល់ឱកាសជាគុណធម៌ និងជាសុជីវធម៌ដ៏ល្អ របស់ពលរដ្ឋខ្មែរទូទៅដែលជនរងគ្រោះសុំត្រឹម ឱ្យជនល្មើសទទួលស្គាល់កំហុស និងសុំទោស។

បើលោកកឹម សុខា សុំទោសនាងខ្ញុំ គឺ មិនមែនជាការអន់ទេ តែគឺជាលក្ខណសម្បត្តិ ភាពជាអ្នកដឹកនាំកំរិតខ្ពស់ ដែលថ្នាក់ដឹកនាំ នយោបាយជាន់ខ្ពស់ ហានទទួលខុសត្រូវ ទទួល ស្គាល់កំហុសខ្លួនឯង និងហានសុំទោសរាស្ត្រ។

បើលោកកឹម សុខា មិនសុំទោសនាងខ្ញុំទេ សូមពលរដ្ឋខ្មែរម្ចាស់ឆ្នោតវាយតម្លៃគាត់ចុះ ហើយសូមឱ្យកិច្ចការគ្រប់យ៉ាងដំណើរការតាម កម្មគាត់ចុះ។

ក្នុងនាមនាងខ្ញុំជាយុវជនខ្មែរម្នាក់ នាងខ្ញុំ មិនឱ្យនរណាម្នាក់មើលងាយនាងខ្ញុំ ឬមើល- ងាយយុវជនខ្មែរទេ។

អរគុណបងប្អូន ដែលតែងតែចុច ឡិកេ គាំទ្រ ផ្តល់កម្លាំចិត្ត និងអាណិតស្រលាញ់នាង ខ្ញុំ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទិ០៩ ខែធ្នូ ឆ្នាំ ២០១៦ ក្រៅពីបានសរសេរនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកចាត់ទុកថា ជាការប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុត របស់កញ្ញាធី សុវណ្ណា លើអង្គ- ព្រះមហាក្សត្រដែលបានប្រោសព្រះរាជទាន- ទោស តាមព្រះរាជក្រឹត្យលើកលែងទោសជូន លោកកឹម សុខា នោះ ព្រះអង្គបានមានបន្ទូល ប្រាប់ “នគរធំ” ថា អ្វីដែលព្រះអង្គសរសេរនោះ ចង់ផ្ញើសាថា កញ្ញាធី សុវណ្ណថា ជាក្រុមយុវជន ព្រហើន ព្រោះអត់សីលធម៌ក្នុងខ្លួនហើយ ចង់ ទៅដើរប្រដៅគេប្រដៅឯង ដូចជាជ្រុលពេក ដែលរហូតដល់អង្គព្រះមហាក្សត្រក៏មិនគោរព ទៅហើយ។ ពោលគឹព្រះអង្គយល់ថា ជាការ ធ្វើឱ្យប៉ះពាល់ទៅដល់សង្គមយ៉ាងធ្ងន់ ហើយ និងអ្នកដែលមើលមកឃើញថា សង្គមខ្មែរអស់ សីលធម៌រលីង ហើយបើទុកបណ្តោយឱ្យក្មេង បែបនេះទៅដើរសម្លុតអ្នកនយោបាយ ឬអ្នក ចាស់ទុំ គឺស្រុកខ្មែរនឹងអស់សីលធម៌។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បានបញ្ជាក់ ពន្យលនៅពេលនោះថា ក្នុងករណីនេះ រឿងត្រង់ ថា ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជ- ហឫទ័យប្រោសទានព្រះរាជក្រឹត្យ លើកលែង ទោសលោកកឹម សុខា ទៅហើយ។ ដូច្នេះមិន- មានរឿងអីដែលត្រូវយករឿងទាំងអស់នេះ មកសើរើសាជាថ្មីទេ។ ព្រោះអាចនឹងប៉ះពាល់ ទៅលើសេចក្តីសម្រេចរបស់ព្រះមហាក្សត្រ ដែល ព្រះអង្គសព្វព្រះរាជហឫទ័យសម្រួលបរិយា- កាស ដើម្បីឱ្យមានបរិយាកាសល្អ ក្នុងការរៀបចំ ធ្វើដំណើរទៅការបោះឆ្នោតខាងមុខ។ ម៉្លោះ- ហើយ ជុំវិញបញ្ហានេះ ព្រះអង្គសុំឱ្យអាជ្ញាធ ស្ថាប័នពាក់ព័ន្ធ គួរយកពាក្យសម្តីធី សុវណ្ណថា ទៅពិចារណា ហើយនិងចាត់វិធានការទៅតាម ផ្លូវច្បាប់”។

ទោះយ៉ាងណាព កា់ព័ន្ធនឹងការឆ្លើយតប របស់កញ្ញា ធី សុវណ្ណថា មកព្រះអង្គវិញ ខាង លើនេះ មិនអាចទាក់ទងសុំបន្ទូលបញ្ជាក់ពីព្រះ- អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកា ថាជាយ៉ាងណាបាន ទេ កាលពីម្សិលមិញ ។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជា- ជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” ដែរថា ការប្រកាស ព្រមានប្តឹងលោក កឹម សុខា ពីសំណាក់កញ្ញាធី សុវណ្ណថា មិន មានប៉ះពាល់ដល់ព្រះមហាក្សត្រទេ តែជាការ ប្រើសិទ្ធិជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្ម- នុញ្ញ។ រឿងលើកលែងទោសលោកកឹម សុខា ជារឿងដោយឡែក ឯរឿងសិទ្ធិរបស់កញ្ញាធី សុវណ្ណថា ប្តឹងលោកឹម សុខា ក៏ជារឿងដោយ ឡែកដែរ ដោយលោកយល់ថា កញ្ញាធី សុវណ្ណថា មិនមានចេតនាប្រមាថព្រះមហាក្សត្រនោះទេ គឺនាងគ្រាន់តែចង់ឱ្យមានការទទួលខុសរបស់ បុគ្កលលោកកឹម សុខា។ ម៉្យាងទៀត បើពាក្យ ប្តឹងនោះ ស្របទៅតាមនីតិវិធី តុលាការនឹង ចាត់ការទៅតាមនីតិវិធី បើថាមិនស្រប តុលាការ ក៏នឹងបដិសេធចោល។ ដូច្នេះជារឿងអនុវត្ត តាមផ្លូវច្បាប់ត្រូវតែបើកទូលាយឱ្យអនុត្តពេញ លេញទៅតាមគោលការណ៍ច្បាប់មិនត្រូវរារាំង ទេ ហើយលោកចាត់ទុកថា បន្ទូលរបស់ព្រះអង្គ ម្ចាស់ធម្មិកោ ក៏មិនមែនត្រឹមត្រូវមួយរយភាគរយ ឬសុទ្ធតែត្រូវទាំងអស់ដែរ គឺនេះគ្រាន់តែជា ការយល់ឃើញរបស់ព្រះអង្គ៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES