និយ័តករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីថ្ងៃសុក្របានអនុម័តជាផ្លូវការនូវផែនការបញ្ចេញទឹកកាកសំណល់ដែលបានកែច្នៃរួចហើយជាងមួយលានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរFukushimaដែលរងការខូចខាតដោយសារ រលកយក្សស៊ូណាមិចូលទៅក្នុងមហាសមុទ្រ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ កាលពី ថ្ងៃសុក្រទី២២កក្កដា២០២២។
ផែនការនេះត្រូវបានអនុម័តរួចហើយដោយរដ្ឋាភិបាល និងគាំទ្រដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប៉ុន្តែប្រតិបត្តិកររោងចក្រ TEPCO ត្រូវការមួយជំហានទៀតគឺការយល់ព្រម ពីពលរដ្ឋសហគមន៍មូលដ្ឋានជាមុនសិនមុនពេលបន្តទៅមុខទៀត។
អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរបានអនុម័តផែនការរបស់ TEPCO។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបាននិយាយថារដ្ឋាភិបាលនឹងធានាសុវត្ថិភាពនៃទឹកដែលត្រូវបានព្យាបាលជាមួយនឹងភាពជឿជាក់ និងតម្លាភាពនៃការគ្រប់គ្រងរបស់វា។ប្រព័ន្ធត្រជាក់នៅរោងចក្រនេះត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីក្រោមសមុទ្រដ៏ធំនៅថ្ងៃទី១១ខែមីនាឆ្នាំ២០១១ដែលបណ្តាលឱ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុត។
ទឹកត្រូវបានចម្រោះដើម្បីយកសារធាតុradionuclidesចេញ ហើយដាក់ចូលទៅធុងផ្ទុកដោយមានចំនួន១,២៩លានតោន រួចហើយ ហើយទំហំនៃការស្តុកត្រូវបានគេរំពឹងថានឹងអស់ក្នុងរយៈពេលប្រហែលមួយឆ្នាំ៕