Wednesday, November 27, 2024
Homeព័ត៌មានជាតិក្រុមសម្តែងប្រុសចាស់ ទិញប្រុសក្មេងរួមភេទ ប៉ូលិសហៅចូលប៉ុស្តិ៍

ក្រុមសម្តែងប្រុសចាស់ ទិញប្រុសក្មេងរួមភេទ ប៉ូលិសហៅចូលប៉ុស្តិ៍

ភ្នំពេញ ៖ បន្ទាប់ពីក្រុមសម្តែងដែលមានឈ្មោះថា ក្រុមបាវិត បានចេញវីដេអូកិច្ចសម្ភាសន៍និយាយពីការរួមភេទជា មួយអនីតិជន ហើយត្រូវបានត្រូវបានផ្ទុះពេញបណ្តាញសង្គម មានការរិះគន់យ៉ាងចាស់ដៃពីបណ្តាញសង្គមមក ធ្វើឲ្យ មានការប៉ះពាល់សីលធម៌សង្គមយ៉ាងខ្លាំង ទើបនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកឧត្តម សេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការង ទទួលបន្ទុកការរិយាល័យប្រឆាំងការជួយដូមនុស្ស និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ បានហៅឱ្យឈ្មោះសុគន្ធ ដេវិត ដែលជាអ្នកដឹកនាំ និងលោកវណ្ណា ឌី ជាតារាសម្តែង មកបំភ្លឺ ទាក់ទងនឹងករណីវីដេអូខាងលើ។

បុគ្គលទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចកោះហៅមកអប់រំ រួមមាន ៖ ទី១-ឈ្មោះវណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បករ (តួសម្តែង)។ ទី២-ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរសិល្បៈករ និងទី៣-ឈ្មោះពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផេក។

ក្រុមការងារព័ត៌មាននិងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញផេកហ្វេសបុកមួយ ដែលមាន Kaa Offical បានផុសឃ្លីបវីដេអូ ចំណងជើងថា “វិប្បដិសារី” នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស ២នាក់ សម្តែងសកម្មភាពដោយនិយាយពាក្យពេចន៍អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង៣នាក់ ឱ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។

បន្ទាប់ពីសមត្ថកិច្ចហៅក្រុមបាវិត មកស្នងការភ្លាម សមត្ថកិច្ចបានសាកសួរទាក់ទងទៅនឹងព័ត៌មានមួយចំនួនពីការចេញវីដេអូ និងកិច្ចសម្ភាសន៍នូវពាក្យសំដីមិនសមរម្យ ក្រុមបាវិត បានទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្ត ហើយសន្យាឈប់ថតពីដេអូណាមួយដែលប៉ះពាល់ដល់ដល់សង្គមទៀតហើយ ។

បន្ទាប់ពីទទួលស្គាល់កំហុស ក្រុមសម្តែងបាវិត បានធ្វើវីដេអូសុំទោស និងធ្វើកិច្ចសន្យានៅស្នងការនគរបាលរដ្ឋានរាជធានីភ្នំពេញ និងសុំទោសបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយសន្យាលែងមានជាលើកទី២ហើយ៕

RELATED ARTICLES