Wednesday, November 27, 2024
Homeព័ត៌មានជាតិវ៉ៃម៉ែ កូនឃាត់អត់ស្តាប់ ប្តឹងប៉ូលិស

វ៉ៃម៉ែ កូនឃាត់អត់ស្តាប់ ប្តឹងប៉ូលិស

ខេត្តកណ្តាល ៖ បុរសម្នាក់ ឱ្យតែផឹកស្រាស្រវឹង ចេះតែបង្ករឿងដាក់ក្រុមគ្រួសារ រករឿងឈ្លោះវាយដំប្រពន្ធកូនមិនឈប់ លុះចុងក្រោយ ទើបត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានរករឿងវាយប្រពន្ធ ទើបកូនប្រុសចូលទៅឃាត់ តែឪពុកមិនស្តាប់ ហើយថែមទាំងវាយកូនប្រុសទៀត ទើបកូនប្រុសទ្រាំមិនបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិតាគាតលិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង០៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីករណីអំពើហិង្សាក្នុងគ្រួសារ កើតឡើងនៅចំណុចភូមិតាគាតលិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចុះអន្តរាគមន៍បន្ទាន់។

ប្រភពដដែល បញ្ជាក់ថា លុះមកដល់វេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ដឹកនាំដោយលោកគង់ អាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ័យធំ បានចុះដល់ទីតាំងកើតហេតុ និងបាននាំជនបង្កហេតុ មកកាន់ប៉ុស្តិ៍នគរបាលជ័យធំ ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ នៅពេលផឹកស្រាស្រវឹង រួចមក សមត្ថកិច្ចបានអនុញ្ញាតឱ្យបុរសខាងលើ ត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES