ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលសុខ សោម៉ាវត្តី បានចែកផ្លូវកីឡាករបាល់ទាល់លី វ៉ាហេទ ហើយពួកគេទាំងសងខាងព្យាយាមបិតបាំងពីមូលហេតុនៃការប្រេះឆាស្នេហ៍រៀងៗខ្លួនដោយមិនជ្រើសផ្លូវហែកហួរគ្នាតាមបណ្ដាញសង្គមដូចគូស្នេហ៍មួយចំនួនទៀតនោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់តាំងពីវតី្ដ លែងជាសង្សាររបស់វ៉ាហេទ ទៀតនោះនាងក៍លែងក្វាយក្វល់ទៅមើលការប្រកួតបាល់ទាត់ផ្ទាល់របស់ក្លឹបអតីតសង្សារកំពុងលេងទៀតដែរ ព្រោះទាំងសងខាងបានផ្ដាច់ការទាក់ទងគ្នាទាំងស្រុង។សម្រាប់វត្តី វិញនាងមិនដែលបង្ហាញនូវរូបភាពឈឺចាប់ក្រោយមិនអាចកាន់ដៃប្រុសក្មេងបានតទៅទៀតនោះទេ ហើយថែមទាំងថាខ្លួនឯងមានជីវិតពោពេញទៅដោយសិទ្ធិសេរីភាពពេញលេញទៀតផងទើបត្រូវបានពេជ្រ សោភា ហៅចូលក្រុម(Team)អ្នកមេម៉ាយនាយុគសម័យថ្មីនិងគ្មានទុក្ខព្រួយ…។

ថ្វីត្បិតតែសុខ សោម៉ាវត្តី មិនបញ្ចេញពីទុក្ខសោករឿងស្នេហាឲ្យគេបានដឹងជាសាធារណៈមែន ប៉ុន្ដែភាពរឹងមាំនិងនៅតែបង្ហាញពីអារម្មណ៍រីករាយដូចគ្មានរឿងអ្វីកើតឡើងចំពោះជីវិតនាងពេលនេះព្រោះតែនាងមានលោកថៅកែហាងថតរូបម្នាក់ជាបុរសខ្មែរកាត់ចិនតាមលើកទឹកចិត្តនាងគ្រប់ពេលវេលាទាំងអស់។វត្តី មិនដែលបណ្ដើរឬបង្ហោះប្រុសចំណាស់នោះកៀកកើយជាមួយនាងម្ដងណាឡើយ ប៉ុន្ដែលោកថៅកែធ្លាប់បង្អួតមិត្តភក្ដិលោកនៅស្ទ័រីហ្វេសបុកដោយហៅនាងថាជាកំពូលស្នេហ៍ទៀតផង ទើបធ្វើឲ្យFan ជាច្រើនរបស់អ្នកមេម៉ាយកូន១រូបនេះមានការភ្ញាក់ផ្អើល។តែចំពោះរឿងដែលសោម៉ាវត្តី នៅស្ទាក់ស្ទើក្នុងចិត្ត និងពន្យាពេលបញ្ចេញមុខសង្សារថ្មីឲ្យគ្រប់គ្នាបានឃើញនៅពេលនេះត្រូវបានគេយល់ថាមកពីនាងនៅមិនទាន់ទុក្ខចិត្តលោកថៅកែឬរឿងស្នេហាស្ថិតក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នាហើយនាងខ្លាចជួបរឿងខកចិត្តជាលើកទី៣ទើបធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហ។

គូររំលឹកថាសុខ សោម៉ាវត្តី បានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី១ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។អតីតFreshie រូបនេះបានសារភាពថានាងមានមន្រ្ដីធំនិងអាណិកជនក្រៅស្រុកតាមស្នេហាច្រើនអំឡុងពេលក្លាយជាស្រី្ដមេម៉ាយនេះ តែរឿងយកប្ដីអ្នកធំឬកូនអ្នកមានមិនមែនជារឿងគូឲ្យរំភើបនោះទេ ព្រោះនាងធ្លាប់មានប្ដីកូនអ្នកធំដែរ ហើយបើនាងចង់ធ្វើជំទាវ តើនាងចាំបាច់លែងប្ដីធ្វើអី?នាងថាជីវិតស្នេហានាងជឿរទៅលើនិស្ស័យច្រើនជាង៕

