Thursday, November 28, 2024
Homeព័ត៌មានជាតិប្រុស២នាក់ ចាប់រំលោភបូកស្រី១

ប្រុស២នាក់ ចាប់រំលោភបូកស្រី១

ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់ ជាអ្នកបម្រើការងារនៅក្នុងហាងផឹកស៊ី ១កន្លែង ត្រូវបានបុរស ២នាក់ ទូរស័ព្ទមកប្រាប់ថា មានមិត្តភក្តិរបស់នាងម្នាក់ កំពុងឈឺធ្ងន់ នៅក្នុងបន្ទប់ជួល លុះនារីរូបនោះពឹងឱ្យជួយជូនទៅមើល ស្រាប់តែត្រូវបុរសកំហូចទាំង២នាក់ ដឹកបង្ហួសចូលទៅក្នុងព្រៃឧទ្យានអង្គរ រួចធ្វើសកម្មភាពចាប់រំលោភបូក រហូតដល់បានសម្រេច ទាំងពីរនាក់បន្ទាប់មកក៏នាំគ្នារត់គេចបាត់អស់។

ករណីប្រុស ២នាក់ ចាប់រំលោភបូកនារីវ័យក្មេងម្នាក់ រហូតបានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទី ព្រឹកថ្ងៃទី០៤  ខែសីហា  ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុងក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នារីរងគ្រោះដែលត្រូវប្រុសព្រាន២នាក់ បោកបញ្ឆោតនាំយកទៅរំលោភបូកនោះ មានឈ្មោះ ក..ល.ត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងផឹកស៊ី «មាក់ប្រាងថ្មី» មានស្រុកកំណើតនៅឃុំដំដែក ស្រុកសូទ្រនិគម។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបាននារីរងគ្រោះអះអាងថា មិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែតាមដែលនាងចាំបាន គឺជនសង្ស័យម្នាក់ មានវ័យប្រមាណ២៤ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ មាឌធំ សម្បុរស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិក ខោពណ៌ខ្មៅ ជើងវែង និងម៉ូតូ​ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំសេរី និងមិនចាំផ្លាកលេខ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលនាងកំពុងបម្រើការងារនៅក្នុងហាង ស្រាប់តែជនសង្ស័យបានទូរស័ព្ទមកប្រាប់នាងថា មានមិត្តភក្តិស្រីរបស់នាងម្នាក់ ឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយឈឺធ្ងន់ទៀតផង និងហៅនាងឱ្យទៅជួយមើល។ ពេលនោះ នាងបានប្រាប់ថា នាងអត់មានម៉ូតូជិះទៅទេ រួចក៏ពឹងឱ្យជនសង្ស័យមកយក ដើម្បីទៅមើលមិត្តភក្កិដែលឈឺនោះ។

នារីរងគ្រោះ បន្តថា ក្រោយមក ជនសង្ស័យបានជិះម៉ូតូ ១គ្រឿង មានគ្នា២នាក់ មកទទួលនាង លុះពេលដឹកមកដល់ចំណុចកើតហេតុ ក៏បត់ចូលទៅក្នុងព្រៃឧទ្យានអង្គ បន្ទាប់មក ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពចាប់រំលោភបូក មកលើរូបនាង រហូតដល់បានសម្រេចម្តងម្នាក់ៗតែម្តង។

ក្រោយធ្វើសកម្មភាពចាប់រំលោភបូកនាងបានសម្រេចហើយ ជនសង្ស័យទាំង២នាក់ បាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ ភ្លាមៗតែម្តង។ ចំណែកនាង បានដើរចេញពីព្រៃឧទ្យានអង្គរ រួចក៏ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជុំវិញករណីនេះ នារីរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសាកសួរ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។ តែទោះជាយ៉ាងណា នារីរងគ្រោះ ចាំបានភិនភាគជនសង្ស័យ បានតែម្នាក់ប៉ុណ្ណោះ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES