ខេត្តក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចុះឆែកឆេរលំនៅឋាន ១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) ដោយដកហូតម៉ូតូ បានចំនួន ៣៣គ្រឿង ក្នុងនោះម៉ូតូដែលមិនប្រក្រតី (មិនមានឯកសារគ្រប់គ្រាន់) មានចំនួន ១៣គ្រឿង។
ប្រតិបត្តិការចុះឆែកហាងបញ្ចាំអត់ច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ គណៈបញ្ជាការឯកភាពក្រុង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ជាក់ស្តែងឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។
ម៉ូតូដែលដកហូតបានពីកន្លែងបញ្ចាំ និងមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ ទាំង១៣គ្រឿង រួមមាន ៖
១- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ លេខតួ-ម៉ាស៊ីន ៩១៨៥២៩៨ ពាក់ស្លាកលេខ ភ្នំពេញ 1CP-3844។
២- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ លេខតួ-ម៉ាស៊ីន ៩១៨៣៧៥២៧ ពាក់ស្លាកលេខ ក្រចេះ 1C-2973។
៣- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ លេខតួ-ម៉ាស៊ីន ៨៩០៤០៩៦ ពាក់ស្លាកលេខ ក្រចេះ 1C-3108។
៤- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ-ម៉ាស៊ីន ៥៨១៣៨៧៥ ពាក់ស្លាកលេខ ក្រចេះ 1F-1896។
៥- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ-ម៉ាស៊ីន ៦១៥៨៧៣០ ពាក់ស្លាកលេខ ក្រចេះ 1F-9743។
៦- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ លេខតួ-ម៉ាស៊ីន ៨០៤២៧៩៩ ពាក់ស្លាកលេខ ក្រចេះ 1A-0218។
៧- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ-ម៉ាស៊ីន ៩៥៦៦១៣៣២ ពាក់ស្លាកលេខ ភ្នំពេញ 1FW-4872។
៨- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន ៥៣៣១៩៩៣ ពាក់ស្លាកលេខ ក្រចេះ 1E-5048។
៩- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ លេខតួ-ម៉ាស៊ីន ៨៨៥១៣៨៧ ពាក់ស្លាកលេខ ក្រចេះ 1B-9869។
១០- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ លេខតួ-ម៉ាស៊ីន ០៨០៤១១៧ គ្មានស្លាកលេខ។
១១- ម៉ូតូម៉ាកស៊ុយស៊ូគី វីវ៉ា លេខតួ-ម៉ាស៊ីន ១០៧៤៤២ ពាក់ស្លាកលេខ ភ្នំពេញ 1C-5196។
១២- ម៉ូតូម៉ាកណៃហត លេខតួ-ម៉ាស៊ីន ២១១២១៣៩ ពាក់ស្លាកលេខ ភ្នំពេញ 1FU-8590។
១៣- ម៉ូតូម៉ាក Zoomer-X លេខតួ-ម៉ាស៊ីន ៥០៣៧៤២៦ ពាក់ស្លាកលេខ ក្រចេះ 1E-0999។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏សូមអំពាវនាវដល់បងប្អូនសាធារណជន សូមពិនិត្យមើលភិនភាគម៉ូតូដែលមានក្នុងឯកសារខាងលើ និងទំនាក់ទំនងមកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដោយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង៕