ភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យបែកថ្នាំ ឈរកណ្ដាលផ្លូវនិយាយម្នាក់ឯង ពេលឃើញរថយន្តនិងម៉ូតូបើកតាមផ្លូវបានដើរចូលធ្វើអោយអ្នកដំណើរភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថភាពស្រ្តីនោះតាមដងផ្លូវ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែធ្នូ នៅចំណុចផ្ទះសំណាក់ឯក តាមផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាការពារសង្កាត់បឹងទំពុន បានប្រាប់ថា មានអ្នកធ្វើដំណើរប្រទះឃើញនារីវ័យក្មេងសង្ស័យបែកថ្នាំហើយឈរនិងអង្គុយកណ្ដាលផ្លូវព្រមទាំងដើរចូលរថយន្តនិងម៉ូតូដែលបើកឆ្លងកាត់ ទើបប្រជាពលរដ្ឋសូមឲ្យខាងសាលាសង្កាត់ចុះមកជួយអន្តរាគមន៍ ។
ខណៈពេលដែលប្រជាការពារសង្កាត់បឹងទំពុនចុះមកដល់បានធ្វើការលួងលោមនារីខាងលើឲ្យដើរចេញមកចិញ្ចើមផ្លូវដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ធ្វើដំណើរនិងកកស្ទះចរាចរណ៍ ។
លោកប្រជាការពារសង្កាត់បឹងទំពុនបានឲ្យដឹងថា នារីវ័យក្មេងនេះមិនស្គាល់ឈ្មោះហើយក៏មិនមែនអ្នករស់នៅក្នុងមូលដ្ឋាននេះដែរមិនដឹងមកពីណាទេសង្ស័យប្រើប្រាស់ថ្នាំញៀនហួសកំរិតទើបក្លាយទៅជាមនុស្សដែលមិនខ្លាចស្លាប់ រត់ចូលរថយន្តនិងម៉ូតូព្រមទាំងរត់ ចូលទៅឆក់របស់គេទៀតផង ។
នារីខាងលើនេះបានទាក់ទងទៅសង្គមកិច្ចឲ្យមកទទួលយកទៅអប់រំណែនាំ ៕