Friday, November 29, 2024
Homeព័ត៌មានជាតិបាក់រណ្តៅដីវារីអគ្គិសនី សង្កត់កម្មករស្លាប់២នាក់

បាក់រណ្តៅដីវារីអគ្គិសនី សង្កត់កម្មករស្លាប់២នាក់

ខេត្តកោះកុង ៖ បុរសជាកម្មករ ចំនួន២នាក់ កំពុងបំពេញការងារនៅក្នុងរណ្តៅមួយកន្លែង ក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្រាប់តែកើតមានឧបទ្ទវហេតុបាក់ដី សង្កត់កម្មករចំនួន ៤នាក់ បណ្តាលស្លាប់នៅនឹងកន្លែង ចំនួន២នាក់ ចំណែកកម្មករ ២នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់បាក់ដីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ នៅចំណុចស្ទឹងកែប ស្ថិតនៅឃុំតាតៃលើ ស្រុកថ្មបាំង។

ជនរងគ្រោះទាំង ៤នាក់ ដែលរងគ្រោះថ្នាក់ រួមមាន ទី១-ឈ្មោះនី វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត (ស្លាប់)។ ទី២-ឈ្មោះអ៊ុត ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។ ទី៣-ឈ្មោះចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី៤-ឈ្មោះបៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកណ្តាល ឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។

ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសព ត្រូវបានបានយកទៅតម្កល់នៅវត្តថ្មបាំង រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES