Tuesday, November 19, 2024
Homeព័ត៌មានជាតិជំលោះរឿងដាក់ថ្នាំការពារកូនទា ប្ដីទាញខ្វែងកាប់ប្រពន្ធវិះដាច់ក

ជំលោះរឿងដាក់ថ្នាំការពារកូនទា ប្ដីទាញខ្វែងកាប់ប្រពន្ធវិះដាច់ក

ខេត្តកំពង់ចាម៖ គ្រាន់តែរឿងដាក់ថ្នាំការពារជំងឺឲ្យកូនទា បានក្លាយជាអំពើហិង្សាក្នុងគ្រួសារ ដោយបុរសជាប្តីខឹងនឹងភរិយាស្តីបន្ទោសឲ្យ ក៏យកកាំបិតកាប់ក បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកជនបង្កកំពុងរត់គេចខ្លួន ។ ករណីហិង្សានេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំងគ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ស្ត្រីរងគ្រោះឈ្មោះ ងួន ញ៉ អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ មានមុខរបរចិញ្ចឹមទា បាន រងរបួសត្រង់កផ្នែកខាងក្រោយ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានឲ្យដឹងថា មុនពេលមានអំពើហិង្សាក្នុងគ្រួសារនេះកើតឡើង អ្នកស្រីបានឲ្យប្តីរបស់ខ្លួនឈ្មោះ នង រ៉ា អាយុ៥០ឆ្នាំ យកថ្នាំទៅដាក់ការពារមិនឲ្យកូនទាមានជំងឺ(វាក់សាំង) ។

តែបុរសជាប្តីមិនព្រមក៏មានការរអ៊ូរទាំ ធ្វើឲ្យបុរសជាប្តីខឹង ទាញកាំបិតបំណងកាប់ផ្តាច់កប្រពន្ធ តែនាងឃើញទាន់ ក៏ស្ទុះចូលទៅចាប់ ក៏ត្រូវកផ្នែកខាងក្រោយចំហៀងខាងឆ្វេងបណ្តាលឲ្យរបួសធ្ងន់ ។

លោក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ក្រោយកើតហេតុជនបង្កឈ្មោះ នង រ៉ា បានគេចខ្លួនបាត់ពីផ្ទះ ។ ចំណែកភរិយារងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

លោកអធិការបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមចាប់បុរសជាប្តី ដើម្បីនាំខ្លួនទៅតុលាការផ្តន្ទាទោស ៕

ដោយ៖ សុភ័ណ្ឌ

dfddfdf

RELATED ARTICLES