ភ្នំពេញ៖សិក្ខាសាលាពិធីសម្ពោធសៀវភៅនីតិវិធី និងយុទ្ធសាស្រ្ដគ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្ដង់ដា ដែលនិពន្ធឡើងដោយលោកឧកញ៉ាម៉ាន់ ច័ន្ទឌី ត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី២៨សីហា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសល្បីៗដូចជាព្រះតេជគុណវជិរប្បញ្ញោគូ សុភាព,លោកឧកញ៉ាម៉ាន់ ចាន់ឌី ,ឯកឧត្តមវ៉េង សិរីវុឌ្ឍ ,លោកគ្រូនឹម ឈុន្នី,Mr Shan Saeed Chief Economic IQI Juwai ,Mr Dave Chong Group Vice President IQI និងអ្នកសារព័តមានជាចច្រើនស្ថាប័នរួមទាំងនិស្សិតមួយចំនួនទៀត។
លោកឧកញ៉ាម៉ាន់ ច័ន្ទឌី មានប្រសាសន៍ថាសៀវភៅដែលលោកបានចងក្រងឡើងស្ដីពី(នីតិវិធី និងយុទ្ធសាស្រ្ដគ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្ដង់ដារ)ក្នុងគោលបំណងចង់ចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមហ៊ុនតាមលក្ខណៈស្ដង់ដាឲ្យមានប្រសិទ្ធិភាព។លោកឧកញ៉ាបន្ថែមថាការសរសេរសៀវភៅនេះឡើងក៍ក្នុងទិសដៅមួយទៀតគឺចង់ឲ្យបងប្អូនខ្មែរយើងមានចំណេះដឹងល្អៗ និងបទពិសោធន៍ល្អៗចងក្រងជាសៀវភៅទុកដល់អ្នកជំនាន់ក្រោយបានសិក្សារស្រាវជ្រាវ។
លោកឧកញ៉ាបន្ថែមទៀតថាសៀវភៅនេះលោកប្រើពេលចងក្រងជាច្រើនឆ្នាំទើបចេញជារូបរាងឡើងហើយសៀវភៅនេះ១ក្បាលតម្លៃ២៧ដុល្លារនឹងដាក់លក់ទីផ្សារនាពេលឆាប់ៗខាងមុខនេះ ហើយចំណូលដែលបានមកពីការលក់សៀវភៅនេះគឺនឹងយកទៅធ្វើសប្បុរសធ័មដល់សិស្សក្រីក្រផ្ដល់អាហាររូបករណ៍ឲ្យគាត់និងជួយដល់មន្ទីពេទ្យមួយចំនួនដែលត្រូវការជំនួយដូចជាមន្ទីពេទ្យគន្ធបុប្ផា និងអង្គរសៀមរាបជាដើម។សៀវភៅនេះមានជាង៣០០ទំព័រដែលលើកទី១គ្រោងនឹងបោះពុម្ពចំនួន១០០០ក្បាល ហើយនេះជាសៀវភៅលើកទី២ដែលលោកឧកញ៉ាបាននិពន្ធឡើង ខណៈដែលសៀវភៅទី១លោកបានសរសេពីគន្លឹះសំខាន់ៗពីវិស័យអចនទ្រព្យ។
លោកឧកញ៉ាបន្ដថាពីមុនលោកសង្កេតឃើញថាបុគ្គលមួយចំនួនគាត់ចេះហើយ អត់ចង់ចែករំលែកបទពិសោធន៍ទេគឺចង់លាក់គ្នា តែចំពោះលោកអ្វីដែលបានដឹងគឺលោកចង់ចែករំលែក ហើយគោលដៅលោកគឺចង់ឲ្យខ្មែរចេះដឹងហើយត្រូវចែករំលែក កុំឲ្យចេះហើយទុកក្នុងខ្លួនព្រោះអត់ដឹងស្លាប់ថ្ងៃណាទេ បើយើងស្លាប់ទៅនឹងបាត់អ្វីៗដែលយើងចេះទាំងប៉ុន្មានគឺទៅបាត់ហើយ។លោកឧកញ៉ាបង្ហើបថានាពេលខាងមុខនេះលោកនឹងត្រៀមសរសេរសៀវភៅមួយទៀតទាក់ទងការលើកទឹកចិត្តយុវវជនឲ្យតស៊ូរៀនសូត្រខិតខំប្រឹងប្រែង ហើយពេលបានជោគជ័យរួចត្រូវចេះជួយដល់សង្គម។
ឯកឧត្តមវ៉េង សិរីវុឌ្ឍ អ្នកនិពន្ធសៀវភៅ”គ្មានអ្នកណាកើតមកក្រទេ”បានមានប្រសាសន៍ថាមនុស្សដែលរីកដុះដាលទៅមុខឆ្ងាយធ្វើសម្ថទ្ធិផលច្រើនក្នុងជីវិតចំណេះអត់គ្រប់គ្រាន់ទេ ព្រោះចំណេះត្រូវបញ្ឆេះឲ្យវាទៅជាសម្ថទ្ធិផលហើយអ្នកបញ្ឆេះគឺមនុស្ស។ការចេញសៀវភៅទី២របស់លោកឧកញ៉ាម៉ាន់ ច័ន្ទឌី នាពេលនេះគឺបង្ហាញពីទឹកចិត្តខ្មែរ បង្ហាញពីបទពិសោធន៍របស់អ្នកនិពន្ធដែលសៀវភៅនេះនឹងផ្ដល់អត្ថប្រយោជន៍ ជាក្បួនមួយទៀតដែលលោកឧកញ៉ារៀបចំសម្រាប់ប្អូនៗរកស៊ី អចនលនទ្រព្យ សហគ្រិនស្ដង់ដា ព្រោះការអាននិងសិក្សារសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស៕