Thursday, November 28, 2024
Homeសេដ្ឋកិច្ចជាតិក្រុមហ៊ុនខេមប្រ៊ូវ បានចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នា ជាមួយអង្គការសំអាតទន្លេ សមុទ្រគាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រ វត្តិសាស្រ្ដ»

ក្រុមហ៊ុនខេមប្រ៊ូវ បានចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នា ជាមួយអង្គការសំអាតទន្លេ សមុទ្រគាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រ វត្តិសាស្រ្ដ»

កណ្តាល ៖នាឱកាសបើក “បេសកកម្មសំអាតទន្លេជាប្រវត្តិសាស្រ្ត” នៅក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ ក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នាជាមួយអង្គការសម្អាតទន្លេសមុទ្រ ក្នុងការជួយគាំទ្រដល់បេសក កម្មសម្អាតទន្លេជាប្រវត្តិសា ស្រ្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល។

ក្នុងពិធី នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា «បរិស្ថាន ជាបញ្ហារួម របស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់ យើងទាំងអស់គ្នាក្នុងការថែរក្សា អនាម័យ បរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់ របស់ យើង»។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើង ម្នាក់ៗ»។

ក្នុងឱកាសនេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្របានមានប្រសាសន៍ថា «ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ ចូលរួម សហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូល សំរាម បំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រ ជាពលរដ្ឋ។ លោកក៏បាន អំពាវនាវដល់ ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូបចូលរួមសម្អាត ទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។ ការទុកដាក់ បែងចែកសំណល់តាមផ្ទះនីមួយៗឲ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មាន ប្រយោជន៍បំផុត សម្រាប់ប្រទេសយើងទាំងមូល ប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ចនិងប្រសើរ សម្រាប់ធម្មជាតិរបស់យើង។

លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេម ប្រ៊ូវ ក៏បានលើកឡើងផងដែរថា «ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្ម ភាពទំនួលខុសត្រូវសង្គមរបស់ ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាននិងធន ធានទឹករួម ស្របតាមគោលដៅចីរ ភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នា ឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ» ។ លោកស្រីបានបន្ថែមទៀតថាយើងមានហេតុផលសំខាន់ពីរដែលជំរុញ ឲ្យមានការចុះអនុស្សរណៈនេះគឺ៖ • បរិស្ថាន – បញ្ហាបរិស្ថានកាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។

នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន» នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ • ទឹក – ទឹក គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹក នឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។ ដូច្នេះយើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការ អាជីវកម្មរបស់ យើង – យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈ – ហើយយើងនឹងប្រគល់ត្រលប់ឲ្យស ហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង។» ខេមប្រ៊ូវ ក៏បានបង្ហាញជំនឿពីការចុះអនុស្សរណៈនេះថានេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នា រវាងវិស័យ សាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕

RELATED ARTICLES