Saturday, March 15, 2025
Homeតារាខ្មែរឌីជេស្ដី ៖ហក់ចូលសម្ដែងភាពយន្ដ

ឌីជេស្ដី ៖ហក់ចូលសម្ដែងភាពយន្ដ

ភ្នំពេញ៖ឌីជេ ស្ដី(Dj Sdey)ដែលគេធ្លាប់ស្គាល់តែតាមឆាកតន្រ្ដីនិងMV តាមរយៈការ៉េប​ដ៍ប៉ិន​ប្រ​សព្វ​នោះពេលនេះ​ស្រាប់តែលោកឌីជេ ម្នាក់នេះបានហក់ចូលសម្ដែងភាពយន្តជាលើក​ដំបូង​តាម​រយៈរឿង”KTV (Killing Time Violently)”​ដែលបានធ្វើសន្និសីទកាសែត​នៅផ្សារទំនើបអ៊ី​អន​​១​កាលពី​រសៀល​ថ្ងៃទី៣១សីហា។ឌីជេស្ដី បាន​ឲ្យដឹង​ថាមូលហេតុដែលលោកត្រូវ​ឈាន​មក​​ថត​កុន​នាពេលនេះព្រោះជាសិល្បករម្នាក់ត្រូវតែធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បីបម្រើរ​អារម្មណ៍​ម​ហាជន ហេតុនេះហើយលោកមិនរារែកចិត្តនោះទេនៅពេល​ដែលមានផលិតករទាក់​ទង​ឲ្យថត​រឿងនោះ។

 ឌីជេ ស្ដី អះអាង ថារូបលោកមិនមែនចេះតែរ៉េបទេតែលោកជាអ្នកសិល្បៈក៍អាចសម្ដែង​សម្ដែងបានដែរ ដើម្បី ឲ្យប្រជាជនមើល ត្រូវតែបញ្ចេញឲ្យអស់ឲ្យគេសប្បាយរីករាយ ឲ្យ​ទាក់​ទាញ ហើយបើទោះ ជាមិនបាន ពិន្ទុ១០​ពេញក៍ដោយក៍យ៉ាងហោចណាស់ឲ្យគេចូល​ចិត្តយើង​ពី៧ទៅ៨ពិន្ធុ គឺបាន ន័យថាយើងឈ្នះ។ចំណែកកូន​ប្រុស​DJ ស្ដីដែលឈក្បែឪពុកនោះបង្ហើប​ថាក្នុងរឿងKTV នេះប៉ាលោកដើរតួជាមេប៉ូលីស ហើយ លើកនេះពិតជាប្លែក​ព្រោះពីមុនអ្នក​ណា​ក៍​ស្គាល់ថាគាត់ជាតារារ៉េប តែលើកនេះគាត់ជាមេប៉ូលីសដ៍អង់អាចម្នាក់។

 លោកJimmy Henderson អ្នកនិពន្ធនិងដឹកនាំរឿងKTV បានឲ្យដឹងថាភាពយន្ដ​នេះ​ត្រៀម​ចំណាយ​ទុនផលិត​សរុប១៥ម៉ឺនដុល្លារ ហើយក្រៅពីមានឈុតវាយតប់គ្នាយ៉ាងសាហាវ នោះរឿង​នេះ​ក៍មានឈុតសំណើច​ពីតារា​កំប្លែងល្បីៗ,ឌីជេស្ដី រួមទាំងមានការចូលរួមពី​Influencer ដ៍ល្បីមកពី​ជ​ប៉ុនផងដែរ តែលោកមិនអាចនិ​យាយជាមុន​បានថាតើពួកគាត់នឹងត្រូវ​លេង​ឈុតអ្វីខ្លះនោះទេ។លោកHenderson បន្ថែមទៀតថារឿងនេះគ្រោង​នឹងដាក់​បញ្ចាំ​ង​​នៅ​ខ្មែរនៅឆ្នាំ២០២៣ ខាងមុខនេះហើយក្រោយដាក់តាមរោងកុនអស់៦ខែ​ហើយក៍នឹងនាំ​ទៅ​បញ្ចាំ​ង​នៅបរទេសផងដែររួមទាំងនៅFilm Festival ជាដើម។

 គូរបញ្ជាក់ថាDJ ស្ដីធ្លាប់លេចមុខរ៉េប បទចម្រៀងជាច្រើនពិសេសនៅហង្សមាសក្នុង​នោះ​មាន​បទលោកព្រាប សុវ​ត្ថិ”ចាំទឹកភ្នែក បងស្ងួតសិន”…បទពេជ្រ សោភា”Oh!No!”,”No Better Day”,”You Better Not Come Home” និងបទ”Don’t Walk Away” ជាដើម៕

RELATED ARTICLES