ខេត្ដកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលប្តីចិត្តភ្លើងទាញកូនកំាបិតចាក់ចំក្រោមដោះខាងឆ្វេង ព្រោះខឹងប្រពន្ធចូលបម្រើការងារជានៅហាងខារ៉ាអូរខេ និងក្រោយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ប្តីចាក់ប្រពន្ធបានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង៥និង
៣០នាទីព្រឹក នៅក្នុងខារ៉ាអូខេយឺហោ ចន្ទ័ក្រហម ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអមលាំងស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់នគរបាលស្រុកថ្ពងបាននិយាយឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះប៊ូ. ស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានកូន៣នាក់នៅក្នុងបន្ទុក។ ហើយប្តីចិត្តភ្លើងមានឈ្មោះ នេត. ថេត អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយគ្នា ។
នគរបាលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជាប្រពន្ធបានមកបម្រើការងារនៅក្នុងខារ៉ាអូរខេ យីហោ ចន្ទ័ក្រហម ហើយប្តីចិត្តភ្លើបានតាមមកមើលឃើញដូចនោះបានទាញកាំបិតចុងស្រួចចាក់ចំ(ដោះខាងឆ្វេង) ចំពោះបណ្តាលស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។ មូលហេតុប្តីបាត់ប្រពន្ធ៣ថ្ងៃ តាមរកឃើញនៅខារ៉ាអូរខេ ក៍ចាក់តែម្ដងរួច
គេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ អ៊ំុ ណូន