ភ្នំពេញ៖ ទំនាស់ផឹកស៊ីក្នុងរោងការ ភ្ញៀវខាងកូនស្រីវាយខាងកូនប្រុសទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាងរបួសទាំងកូនកម្លោះផងដែរ តែមិនធ្ងន់ធ្ងរ ព្រមទាំងបែកកញ្ចក់រថយន្តមួយគ្រឿងរត់ចោលម៉ូតូ៥គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៨ ខែធ្នូ នៅផ្ទះខាងកូនស្រីស្ថិតនៅផ្លូវបេតុងអត់លេខ ភូមិព្រៃកីខសង្កាត់ពងទឹក ខណ្ឌដង្កោ ។
តាមប្រភពពត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ នៅក្នុងពិធីមង្គលការនៅភូមិកើតហេតុខាងលើមានភ្ញៀវទាំងខាងកូនប្រុសនិងភ្ញៀវខាងកូនស្រី បានចូលរួមពិសាភោជនា អាហារដ៏អធឹកអធម លុះដល់ពេលជិះចប់ម៉ោង នៅសល់តែភ្ញៀវ៣តុទៀតតែប៉ុណ្ណោះ ដោយមានភ្ញៀវខាងស្រីនិងភ្ញៀវខាងប្រុសកំពង់តែអង្គុយហូបអាហារផឹកស៊ីយ៉ាងសប្បាយរីករាយ តែមិនដឹងថាទាស់សម្តីគ្នារឿងអីទេ គ្រាន់តែដឹងថា ដោយសារតែភ្ញៀវខាងស្រីជាម្ចាស់ផ្ទះហើយខាងប្រុសជាអ្នកមកពីចំងាយ ហើយខាងស្រីបានឌឺដងដាក់ខាងប្រុសស្រាប់តែឃើញភ្ញៀវខាងកូនប្រុសបាននាំគ្នាបណ្តើរម៉ូតូចេញមកដាក់នៅមុខរោងបម្រុងជិះចេញទៅពេលនោះក៍ស្រាប់តែមាន ក្រុមភ្ញៀវខាងកូនស្រី ដែលជាអ្នកភូមិនៅទីនោះ បាននាំគ្នាចេញមក រួចហើយបានយកដុំថ្មគប់ទៅខាងភ្ញៀវខាងកូនប្រុសយ៉ាងប្រសាច ពេញក្នុងរោងការ ពេលនោះដែរ ភ្ញៀវខាងកូនប្រុសបាននាំគ្នាយកកែវចាន ព្រមទាំងដុំថ្មគប់តទៅវិញទៅមកបណ្តាលឲ្យមានអ្នករងរបួស ពកក្បាល ជាំខ្លួនទាំងសង្ខាង សូម្បីតែកូនកំលោះក៏ត្រូវរបួសដែរ ព្រមទាំងធ្វើឲ្យបែកកញ្ចក់រថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M 5521 ដែលម្ចាស់ចតទុកនៅមុខផ្ទះ បណ្ដាលឲ្យអោយបែកកញ្ចក់ខាងមុខមួយគ្រឿងផងដែរ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជាមួយអន្តរាគមន៍ តែមិនបានឃាត់ជនបង្កទាំងពីរក្រុមនោះទេ គឺឃាត់បានតែម៉ូតូចំនួន៥គ្រឿង ក្នុងនោះម៉ាកហុងដាឌ្រីម៣គ្រឿង ស្កុបពី១គ្រឿង និងម៉ាកTODAY ចំនួន មួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹកដើម្បីរង់ចាំទទួលបណ្តឹងតើខាងណាប្តឹងខាងណា ៕
ដោយ៖ ណន រ៉ាត់