ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ ចាប់រំលោភប្អូនថ្លៃស្រីជីដូនមួយអាយុ១១ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ចំនួន០៤លើក ហើយត្រូវបានបែកធ្លាយរឿងដល់ម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
នគរបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាឈ្មោះស៊ឹម ម៉ក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករមានទីលំនៅក្រុមទី៩ ភូមិក្បាលកោះ សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ មានប្រពន្ធឈ្មោះណន ស្រីលក្ខណ៍ អាយុ២២ឆ្នាំ មុខរបរកសិករមានកូនប្រុសតូចៗចំនួន២នាក់ ។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ ថ.ស.រ អាយុ ១១ឆ្នាំមុខរបរសិស្សមានទីលំនៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះម្តាយមានប្តីក្រោយទៀត និងមានកូន៥នាក់ទៀត ចំណែករូបនាងជាកូនប្តីមុនមានតែម្នាក់ឯងទេ នៅអំឡុងខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះពេលម្តាយអត់នៅផ្ទះបានទុកជនរងគ្រោះឲ្យនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យដែលត្រូវជាបងថ្លៃជីដូនមួយបានដើរចូលមកក្នុងផ្ទះរបស់នាងហើយទាញទ្វារបិទរួចធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតបានម្រេចម្តងហើយ ក្រោយមកតែងតែធ្វើសកម្មភាពចាប់រំលោភជាបន្តបន្ទាប់បានចំនួន០៤លើក និងបានគំរាមសម្លាប់ចោលបើសិនជាហ៊ាននិយាយប្រាប់អ្នកណានោះគេនឹងសម្លាប់ចោលទើបនាងមិនហ៊ានប្រាប់ម្តាយទេ ។
ប្រភពដដែលបានបន្តទៀតថារហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ម្តាយរបស់ក្មេងស្រីរងគ្រោះបានមើលមុខកូនស្រីឃើញសភាពដូចជាស្លេកស្លាំងខ្លាំងពេក និងមានការភ័យខ្លាចយ៉ាងខ្លាំង ទើបម្តាយបានសួរនាំកូនស្រីថាមានរឿងអ្វីកើតឡើងកូនស្រីដាច់និយាយប្រាប់ម្តាយរបស់ខ្លួនថា បងថ្លៃជីដូនមួយបានចាប់រំលោភរូបគេបានសម្រេចជាបន្តបន្ទាប់ចំនួន០៤ដងរួចមកហើយថែមទាំងបាននិយាយថា បើហ៊ាននិយាយប្រាប់អ្នកណាគេនឹងសម្លាប់ចោលតែម្តងទើបធ្វើឲ្យរូបគេមានការភ័យខ្លាចយ៉ាងខ្លាំងបែបនេះ ។
ក្រោយពីបានស្តាប់សំដីកូនស្រីរបស់គាត់និយាយបែបនេះម្តាយក្មេងស្រីរងគ្រោះក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះដាច់ ដើម្បីសុំសមត្ថកិច្ចជួយអន្តរាគមន៍ ។ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងហើយដឹកនាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលត្រូវជាបងថ្លៃល្មោភកាមម្នាក់នោះ យកទៅផ្តន្ទាទោសតាមច្បាប់ ។
តាមការសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភពិតប្រាកដមែនតែគ្រាន់តែញុលៗពីខាងក្រៅប៉ុណ្ណោះមិនបានស៊ីជម្រៅទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ កែវ ឈីម