ភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មេដឹកនាំកម្ពុជា-វៀតណាម បានពិភាក្សាគ្នាក្នុង បរិយាកាសមិត្តភាព យោគយល់ និងទុកចិត្តគ្នា ទៅវិញទៅមក ពិសេសមេដឹកនាំប្រទេសទាំង២ បានប្តេជ្ញាគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សរសេរ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ថា “នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ម្សិល មិញនេះ គឺសម្តេចតេជោ បានជួបពិភាក្សាការងារ ជាមួយលោកត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀត- ណាម និងលោកជំទាវង្វៀន ធីគឹមងិន ប្រធាន រដ្ឋសភា និងលោកង្វៀង ហ៊្វូជុង អគ្គលេខាធិការ បក្សវៀតណាម ដើម្បីរឹតចំណងមិត្តភាព សហ- ប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនសម្រាប់ប្រជាជាតិនៃប្រទេស ទាំងពីរ”។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេស វៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កាជាច្រើន រួចមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកដល់ ព្រះរាជាណាចក្រកម្ពុជា វិញ ដោយសុវត្ថិភាព កាលពីវេលាម៉ោង៥និង៥៥នាទីរសៀល ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦។
ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅប្រទេស វៀតណាម ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ នោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រ- កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម ៖
១-តាមការអញ្ជើញរបស់ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់- ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបពិភាក្សាជាមួយឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសម ឯកឧត្តមង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈ- កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តមត្រាន់ ដាយក្វាង ប្រធានរដ្ឋ ជួប ជាមួយលោកជំទាវង្វៀន ធីគឹមងិន ប្រធាន សភា ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ បុព្វបុរស និងយុទ្ធជនពលី និងនៅវិមានតម្កល់សព លោកប្រធានហូជីមិញ និងបានអញ្ជើញទៅ ទស្សនកិច្ចនៅក្រុងហូជីមិញ និងខេត្តដុងណាយ។
ក្នុងឱកាសនេះផងដែរ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ចំនួន ៣ គឺ ៖ ១-សន្ធិសញ្ញាស្តីពីជំនួយទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ២-សន្ធិសញ្ញាស្តីពីការផ្ទេរ ទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសា- ធារណរដ្ឋសង្គមនិយមវៀតណាម និង៣-កិច្ច ព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងធម្មការនិងសាសនា របស់ព្រះរាជាណា- ចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។
២-ក្នុងបរិយាកាសមិត្តភាព ការយោគ- យល់គ្នាទៅវិញទៅមក និងការទុកចិត្តគ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាយ៉ាង ស៊ីជម្រៅពីទំនាក់ទំនងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងព្រះរាជា- ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យ កត់សម្គាល់របស់វៀតណាម ក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិ និងជូនពរប្រជាជនវៀតណាម ទទួលបានជោគជ័យក្នុងការធ្វើឧស្សាហនីយ- កម្ម និងទំនើបកម្ម ក្រោមការដឹកនាំរបស់បក្ស កុម្មុយនីស្ត និងរដ្ឋវៀតណាម។
ឯកឧត្តមនាយករដ្ឋមន្ត្រីង្វៀន សួនហ៊្វុក និងថ្នាក់ដឹកនាំដទៃទៀតរបស់វៀតណាមបាន កោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកម្ពុជា ទទួលបាន ក្រោមការ គ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកសាងនិងអភិវឌ្ឍជាតិ ដែលបាននាំមកនូវស្ថិរភាពនយោបាយ និង សង្គម ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជា ការពង្រឹងកាន់តែខ្លាំងឡើងនូវជំហរនិងតួនាទី របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ វៀតណាម បានជូនពរយ៉ាងស្មោះស្ម័គ្រជូន កម្ពុជា ឱ្យទទួលបានជោគជ័យដ៏ធំធេងក្នុងការ រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅឆ្នាំ២០១៨ និង ការបន្តកសាងព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយសន្តិភាព និងវិបុលភាព។
៣-ភាគីទាំងពីរបានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការបោះជំហានទៅមុខនៃ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលកន្លងមក ដែលនាំមកនូវផលប្រយោជន៍ ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជននៃប្រទេស ទាំងពីរ។
វៀតណាមបានសង្កត់ធ្ងន់ថា វៀតណាម តែផ្តល់សារសំខាន់យ៉ាងខ្លាំងចំពោះមនោ- សញ្ចោតនាយ៉ាងជ្រាលជ្រៅ ការគាំទ្រដ៏មាន តម្លៃ និងជំនួយឧបត្ថម្ភនានារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវរ- រាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះ- ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ- ត្តម សីហមុនី ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនប្រជាជនវៀតណាម ក្នុង បុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពីអតីត- កាល ក៏ដូចជាការកសាងនិងអភិវឌ្ឍជាតិនៅ ពេលបច្ចុប្បន្ន។
កម្ពុជាបានសម្តែងការដឹងគុណយ៉ាងជ្រាល- ជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧប- ត្ថម្ភដែលថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម ជាច្រើនជំនាន់បានផ្តល់ជូនប្រជាជនកម្ពុជា នា អតីតកាលនិងក្នុងបច្ចុប្បន្នកាល ដោយបញ្ជាក់ ថា ប្រជាជនកម្ពុជា តែងតែចងចាំចំពោះការ ជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការសហការជាមួយប្រជាជនកម្ពុជា ដើម្បី រំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នៅឆ្នាំ១៩៧៩។
៤-ភាគីទាំងពីរបានឯកភាពថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិ ទាំងពីរ។ ប្រទេសទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាម ពាក្យស្លោកភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ប្រទេសទាំងពីរ ក៏ បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវគោល ការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួម កម្ពុជា-វៀតណាម ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ ២០០៩ ឆ្នាំ២០១១ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃ- ក្នុងគ្នា និងធានាថាមិនឱ្យមានកម្លាំងអមិត្រ ណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាម- កំហែងសន្តិសុខប្រទេសមួយទៀត និងដោះ- ស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេស ទាំងពីរ តាមមធ្យោបាយសន្តិវិធី។
៥-ភាគីទាំងពីរបានឯកភាពបង្កើនកិច្ច- ប្រជុំកម្រិតខ្ពស់ ការទាក់ទង និងការផ្លាស់ប្តូរ គណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញឱ្យមាន ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និង ប្រជាជន ជាពិសេសរវាងប្រជាជននៅតាម បណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរបានគូស- បញ្ជាក់ពីសារសំខាន់ក្នុងការអប់រំប្រជាជនទាំង- ពីរ ឱ្យយល់ដឹងពីមិត្តភាពជាប្រពៃណីរវាងប្រ- ជាជាតិទាំងពីរ និងការជួយគ្នាទៅវិញទៅមក។
៦-ភាគទីងាំពីរក៏បានឯកភាពធ្វើការជា- មួយគ្នាក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា- វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០១៧)ដែលនឹងបង្កើនការយោគយល់គ្នាទៅ វិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ជា ពិសេសរវាងយុជនជំនាន់ក្រោយ និងបានប្រ- គល់ភារកិច្ចជូនក្រសួងការបរទេសទាំងពីរ ក្នុង ការរៀបចំខួបអនុស្សាវរីយ៍នេះ។
៧-ភាគទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានា ដែលបានចុះហត្ថលេខា និងបានឯកភាពណែនាំ ឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្រប- សម្រួលគ្នាក្នុងការកែសម្រួលយន្តការពាក់ព័ន្ធ ដើម្បីស្វែងរកវិធានការដែលមានប្រសិទ្ធភាព ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេច តាមគោលដៅ៥ពាន់លានដុល្លារអាមេរិក នា បណ្តាឆ្នាំខាងមុខ។
៨-ភាគីទាំងពីរបានបញ្ជាក់អះអាងសា- ជាថ្មីនូវការគោរពនិងការអនុវត្តឱ្យមានពេញ លេញសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រម- ព្រៀងព្រំដែនពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំង ពីរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាងជ្រាល- ជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្ម- ការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលសម្រេច បានជាង៨៣% នៃការងារខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោក ក្នុងរយៈពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំ ដែនរវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធ- ផលដែលសម្រេចបានទាំងនេះ ភាគីទាំងពីរ បានប្តេជ្ញាថា នឹងស្វែងរកដំណោះស្រាយជា ស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំ- ដែនគោកឱ្យបានឆាប់ និងបញ្ចប់ឯកសារខណ្ឌ សីមាពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
៩.ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក និងថ្នាក់ដឹកនាំវៀតណាមដទៃទៀត បានថ្លែង អំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្នាក់ដឹកនាំដទៃទៀត និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់របស់កម្ពុជា ដែលបានផ្តល់ការជួយ ឧបត្ថម្ភដល់អាណិកជនវៀតណាម នាពេលកន្លង មក។ ក្នុងស្មារតីភាពជាអ្នកជិតខាងដ៏ល្អរវាង ប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាមសង្ឃឹម ថា កម្ពុជានឹងបន្តចាត់វិធានការសមស្របនានា ក្នុងការធានាសិទ្ធិស្របច្បាប់របស់អាណិកជន-វៀតណាមនៅកម្ពុជា ដែលត្រូវបានប្រព្រឹត្ត ដោយស្មើភាព ដូចជនបរទេសដទៃទៀតដែល រស់នៅកម្ពុជា ស្របតាមច្បាប់និងលិខិតបទដ្ឋាន របស់ប្រទេសកម្ពុជា ដែលនឹងរួមចំណែកដល់ ការពង្រឹងនិងពង្រីកមិត្តភាពជាប្រពៃណីរវាង ប្រជាជនប្រទេសទាំងពីរ។
១០.ភាគីទាំងពីរអបអរសាទរចំពោះកិច្ច-សហប្រតិបត្តិការដ៏ល្អក្នុងវេទិកាពហុភាគីនា- អតីតកាល ជាពិសេស ការគាំទ្រគ្នាទៅវិញទៅ មកចំពោះបេក្ខភាពរបស់ប្រទេសនីមួយៗ ក្នុង អង្គការអន្តរជាតិសំខាន់ៗរបស់អង្គការសហ- ប្រជាជាតិ។ ក្នុងបរិបទនៃការកើនឡើងនូវភាព ស្មុគស្មាញក្នុងតំបន់ និងសកលលោក ភាគីទាំង- ពីរបានឯកភាពបង្កើនកិច្ចសម្របសម្រួលការ ចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញ ទៅមកក្នុងវេទិកាពហុភាគី ជាពិសេសអាស៊ាន។
១១.ភាគីទាំងពីរបានសង្កត់ធ្ងន់ពីរសារ- សំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និង សន្តិសុខនៅសមុទ្រចិនខាងត្បូង ការដោះស្រាយ ជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការចៀសវាងការគំរាមកំហែង និងការប្រើ-ប្រាស់កម្លាំង ស្របតាមគោលការណ៍ច្បាប់អន្តរ- ជាតិដែលទទួលស្គាល់ជាសកល រួមមាន អនុ-សញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពី ច្បាប់សមុទ្រ (UNCLOS)។ ភាគីទាំងពីរ បានប្តេជ្ញាប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាព នូវសេចក្តី-ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគី ក្នុងសមុទ្រចិនខាងត្បូង (DOC) និងការ បញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិក្នុងសមុទ្រ ចិនខាងត្បូង (COC)។
១២.ភាគីទាំងពីរក៏បានសន្យាផងដែរថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជា- មួយសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌគណៈ- កម្មការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គដទៃទៀត ដើម្បីធនាការគ្រប់គ្រង និង ការប្រើប្រាស់ធនធានទឹកក្នុងអាងទន្លេមេគង្គ ប្រកបដោយចីរភាព ស្របទៅតាមការអនុវត្ត ជាអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្ម នៃផលប្រយោជន៍របស់ប្រទេសជាប់ដងទន្លេ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងតំបន់។
១៣.ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលវិជ្ជមាន និងអត្ថន័យយ៉ាងជ្រាលជ្រៅ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសវៀត-ណាម ដោយបានចាត់ទុកថា ជាព្រឹត្តិការណ៍មួយ ដ៏សំខាន់ ដែលអំណោយផលវិជ្ជមាន ក្នុងការ ពង្រឹងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ច-សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពរីក-ចម្រើនប្រកបដោយចីរភាព រវាងកម្ពុជា និង វៀតណាម។
១៤.សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំម្តែងនូវអំណរគុណយ៉ាងស្មោះ-ស្ម័គ្រចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ច កក់ក្តៅ ដែលថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងអំឡុង ដំណើរទស្សនកិច្ចនេះ។
១៥.ក្នុងឱកាសនេះ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន លើកទី២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ និងបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧។ ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក បានសម្តែងអំណរគុណ និងទទួល យកការអញ្ជើញនេះ…៕
ដោយ ៖ ដារិទ្ធ