Monday, September 23, 2024
Homeព័ត៌មានជាតិយួនប្រើឧបករណ៍ខុសច្បាប់ ចាប់ត្រីល្អិតនៅបឹងទន្លេសាប

យួនប្រើឧបករណ៍ខុសច្បាប់ ចាប់ត្រីល្អិតនៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរាយមង សន្ទូច រស់នៅផ្ទះបណ្តែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រខេត្ត ពោធិ៍សាត់ បានអះអាងថា មានក្រុមជនជាតិវៀតណាម កំពុងប្រើប្រាស់ប្រភេទឧបករណ៍នេសាទ រួមផ្សំភ្លើងអំពូលពណ៌ (ឈ្នក់) ធ្វើឱ្យត្រីល្អិតៗចម្រុះកុំគ្នា រួច ក្រសោបចាប់ទាំងតោនៗ ខណៈដែលកម្លាំងថ្នាក់ជាតិ ពង្រាយគ្នាឈរជើងពេញ ផ្ទៃបឹងទន្លេសាប។

សេចក្តីរាយការណ៍ពីប្រជានេសាទ បានឱ្យដឹងកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថា ឧបករណ៍រួមផ្សំអគ្គិសនីអំពូលភ្លើងពណ៌ (ឈ្នក់) ខុសច្បាប់ជលផល ធ្វើឱ្យត្រីកុំ រួចគេក្រសោបចាប់ទាំងពូជនេះ កើតមានច្រើនស្ថិតនៅឃុំកំពង់ ឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ ដែលនៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការប្រចាំការកម្លាំងថ្នាក់ជាតិនោះឡើយ។ ពិសេសជាងនេះទៀតនោះ ជនជាតិយួន នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គេឃើញភ្លើងពណ៌មើលពីចម្ងាយដូចទីក្រុង ឬបណ្តែតប្រទីប សំពះព្រះខែអ៊ីចឹង។

ប្រភពដដែល បន្ថែមថា បច្ចុប្បន្ន គេចាប់ត្រីដោយឧបករណ៍ (ឈ្នក់) ខាងលើនេះ ក្នុង ១កន្លែង ឬប្រើភ្លើងអំពូល១ ចាប់ត្រីបានពី ចំនួន៣០០គីឡូក្រាម ទៅជិត១តោនឯណោះ ចុះរាប់សិបអំពូលភ្លើងដូច្នេះ មិនវិនាសហិនហោចពូជត្រីអស់ទៅហើយទេ? ហេតុនេះ ប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ បានទទូចសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងថ្នាក់ជាតិ ដែលកំពុងឈរជើងពាសពេញបឹងទន្លេសាប ជួយចាត់វិធានការឱ្យបានឆាប់រហ័ស ចំពោះក្រុមជនជាតិវៀតណាម នេសាទត្រីប្រើឧបករណ៍ខុសច្បាប់នេះផង៕

RELATED ARTICLES