យុវវ័យ១៨+
ការបែកបាក់ក្តី ស្នេហ៍មិនដែលងាយ ស្រួលឡើយ បើទុកជា ពេលខ្លះគូ ស្នេហ៍នោះ ចែកផ្លូវគ្នាដើរ ដោយហេតុផលត្រឹមត្រូវ យ៉ាងណាក្តី ។ ទោះជាយ៉ាង ណានៅពេល ដែលគូស្នេហ៍មួយគូ នេះបែកបាក់គ្នា វាអាចលំបាក ក្នុងការសះ ជាគ្នា និងការត្រូវរ៉ូវគ្នាវិញខ្លាំងណាស់ ។ ប្រសិនជា អ្នកចង់ ដឹងថាតើ អារម្មណ៍របស់ អតីតមិត្តប្រុស អ្នកគិតដូចអ្នក ដែរឬមួយយ៉ាងណានោះ ខាងក្រោមនេះគឺជាសញ្ញា ដែលមិត្តប្រុស អ្នកនៅតែចាប់ អារម្មណ៍ជា មួយអ្នកពី គេហទំព័របរទេសដូចតទៅ៖
១/ ទាក់ទងទៅអតីត មិត្តប្រុសអ្នក ។ ការធ្វើបែបនេះ អាចហាក់ដូច ជាទង្វើដែលរារែក ចិត្តឬភិត ភ័យមួយ ប៉ុន្តែប្រសិន ជាអ្នកបម្រុង នឹងឈាន ទៅដល់ការ អនុវត្តកិច្ចការនេះ តាមការ គាប់ជួននោះស្រប ពេលអ្នក នៅជាមួយ មិត្តភក្តិអ្នក វានឹងមិន មានការភិតភ័យអ្វីឡើយ ។ ផ្ញើសារទៅអតីត មិត្តប្រុសអ្នក ប្រើពាក្យ Hi និងសួរអំពី គាត់ថាតើគា ត់កំពុងធ្វើអ្វីដែរ។
២/ សុំអភ័យទោស ចំពោះចំណែក នៃកំហុសរបស់ អ្នកក្នុងការ ជំរុញឲ្យមានការ ចែកផ្លូវគ្នានេះ និងអ្វីដែល ស្ថិតក្នុងការប្រព្រឹត្តខុសឆ្គងក្នុងទំនាក់ទំនង ។ ទុកឲ្យអតីត មិត្តប្រុស អ្នកដឹងថា អ្នកគិតបាន ល្អិតល្អន់ហើយអំ ពីទំនាក់ ទំនងរបស់អ្នកក៏ដូចជា ការទទួល ខុសត្រូវនូវ ចំណែកមួយ នៃបញ្ហានេះ ដែល នឹងបង្ហាញ ឲ្យឃើញថា អ្នកពិតជា ខ្វល់ខ្វាយ ចិត្តចំពោះគាត់ហើយទទួលស្គាល់ កំហុសរបស់អ្នក។
៣/ រក្សានូវមិត្តភា ពតាមរយៈការ ទាក់ទងជាមួយ និងអតីតមិត្ត ប្រុសអ្នក។ តែក្នុងនោះក៏អ្នក ចាំបាច់ត្រូវ ដឹងថា គាត់នៅតែចង់ផ្សារភ្ជាប់ ទំនាក់ ទំនងនោះ វិញដែរ ពេលខ្លះអ្នក ក៏អាចសួរ តែគាត់ប្រសិនជាអ្នក មាន អារម្មណ៍ល្អ ស្រួល ក្នុងចិត្ត ឬអ្នកអាចយកចិត្តទុកដាក់ សង្កេតមើល ថាតើគាត់ ប្រតិកម្មតប នឹងអ្នកដូច ម្តេចនៅពេល អ្នកប៉ះពាល់គាត់ ។ ប្រសិន ជាអ្នកអតីតសង្សា អ្នកហាក់ដូចជារីករាយ នឹងស្តាប់អ្វី ដែលអ្នកលើក ឡើងមកនោះ និងសុខចិត្តជជែក ជាមួយអ្នក មួយស្របក់នោះ គឺមានន័យ ថាឱកាស ច្រើនសម្រាប់ អ្នកដែល បញ្ជាក់ថាគាត់ នៅចាប់ អារម្មណ៍ក្នុង ការប៉ះប៉ូវ ចំណងស្នេហ៍ មួយនេះឡើងវិញ ។
៤/ ជួយគាំទ្រដល់ អតីតមិត្តប្រុស អ្នកប្រសិនជា គាត់កំពុងដើរ ទៅមុខក្នុងពេល វេលាមួយដ៏ លំបាក ព្រោះថាការ ធ្វើបែបនេះនឹងបង្ហាញ ឲ្យអតីត សង្សារអ្នកចង ចាំទុកក្នុងចិត្តនៃ ជីវិតរបស់គាត់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា