Wednesday, November 20, 2024
Homeព័ត៌មានជាតិឈ្លោះនឹងសង្សារថ្ងៃបុណ្យណូអ៊ែល លោតពីលើផ្ទះជាន់ទី២សម្លាប់ខ្លួន

ឈ្លោះនឹងសង្សារថ្ងៃបុណ្យណូអ៊ែល លោតពីលើផ្ទះជាន់ទី២សម្លាប់ខ្លួន

​ភ្នំពេញ៖ យុវជនម្នាក់និយាយទូរស័ព្ទឈ្លោះប្រកែកជាមួយសង្សារ​ លោតពីលើផ្ទះជាន់ទី២ ធ្លាក់​ចំកន្លែងលក់មីឆានៅខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់និងផ្អើលអ្នកលក់មីឆាព្រមទំាងភ្ញៀវដែលកំពុងតែអង្គុយហូបស្មានតែផ្ទុះគ្រាប់បែក ​ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១​យប់ថ្ងៃទី២៥ ខែធ្នូ ​តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវ១៤៣នៅចំណុចម្តុំគីរីរម្យ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

យុវជនដែលខឹងសង្សារលោតពីលើផ្ទះសម្លាប់ខ្លួន​មានឈ្មោះ តឺមភេទប្រុស អាយុ២៣ឆ្នាំ ​មុខរបធ្វើសំណង់ស្នាក់នៅផ្ទះកន្លែងកើតហេតុជាន់ទី២កន្លែងកើតហេតុខាងលើ ។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេ​ឃើញយុវជនខាងលើ​កំពុងតែនិយាយទូរស័ព្ទជាមួយសង្សាររបស់ខ្លួនបានមួយសន្ទុះក្រោយមកមិនដឹងថា​ជនរងគ្រោះនិងសង្សារ​ឈ្លោះប្រកែកគ្នា​រឿងអីនោះទេគ្រាន់តែឮសម្លេងឈ្លោះប្រកែកគ្នាបាន បន្តិចស្រាប់តែយុវជនរូបនោះបានធាក់រនាំងដែកផ្សារបិទបាំងនៅជាន់ទី២នោះបណ្តាលឲ្យ ធ្លាក់ពីលើជាន់ទី២ធ្លាក់ទើរលើដំបូលប្រក់តង់កន្លែងលក់មីឆាធ្លាក់ចំកន្លែងលក់មីឆាសន្លប់​ស្តូកស្តឹងធ្វើឲ្យអ្នកលក់និងភ្ញៀវដែលកំពុងតែអង្គុយហូបមីឆាភ័យស្លន់ស្លោផ្អើលរត់ជាន់គ្នា ។

ប្រភពខ្លះទៀតបានឲ្យដឹងថាយុវជនខាងលើឈ្លោះប្រកែកជាមួយសង្សារសង្ស័យសង្សារសុំ បែកក៏សម្រេចចិត្តលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ធ្វើឲ្យអ្នកលក់មីឆានិងអ្នកហូបមីឆារត់ ជាន់ជើងគ្នាស្មានតែផ្ទុះគ្រាប់បែក ។

ក្រោយពេលកើតហេតុជនរងគ្រោះដែលលោតពីលើផ្ទះជាន់ទី២ចុះមកក្រោមត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកហុងហាក់ដោយសារតែសាភាពធ្ងន់ធ្ងរពេកបានបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត៕

ដោយ៖ ឥន សាន់ស៊ីដេត

fddfdsf ddfsfds

RELATED ARTICLES