ភ្នំពេញ៖ពេជ្រ សោភា បានក្លាយទៅជាគូណ្ដឹងរបស់លោកឆឹម សក្កដា រយៈពេលជាង១ខែទៅហើយ តែនាងហាក់កាចដាក់អនាគតស្វាមីតែម្ដងព្រោះតាមរយៈបទសម្ភាសន៍ជាមួយអ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះសោភា ថានាងនៅផ្ទះនាងលោកសក្កដា នៅផ្ទះរបស់លោកមិនអាចឆ្វេចឆ្វាចបានទេ ។ការអះអាងរបស់សោភា បែបនេះមានន័យថាទោះជាសោភា-សក្កដា ជិតក្លាយទៅជាស្វាមីនាងក្ដី ប៉ុន្ដែពួកគេមិនមែនរួមរស់នៅក្រោមដំបូលផ្ទះតែ១ដូចគូស្នេហ៍ដ៍ទៃទៀតទេ។តែសោភា មិនប្រាប់ពីមូលហេតុដែលនាងលេងធ័មក្ដៅដាក់លោកសក្កដា នេះឡើយដោយគ្រាន់តែនាងថ្លែងយ៉ាងមុតមាំថារឿងមួយនេះរញ៉េរញ៉ៃមិនបានទេ បើមិនអីចឹងទេនាងវ៉ៃឡូវហើយ…។

ជាមួយការដាក់ល័ក្ខខណ្ឌរបស់ពេជ្រ សោភា ទៅលើគូដណ្ដឹងរបស់ខ្លួនយ៉ាង តឹងតែង បែបនេះ សោភា បង្ហើបឲ្យដឹងដែរថានៅថ្ងៃឆ្លងឆ្នាំសកល(Countdown )ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ ខាងមុខនេះនាងនិងលោកសក្កដា នឹងនាំគ្នាទៅច្រៀងសម្ដែងឲ្យក្រុមហ៊ុនមួយនៅខេត្តសៀមរាបដែលការងារនោះនាងនិងគូណ្ដឹងគឺបន្ដធ្វើជាដៃគូជាប់ៗគ្នាតែម្ដង។

ឆ្លើយតបសំណួរថាតើពេជ្រ សោភា នឹងដឹកដៃលោកឆឹម សក្កដា រៀបការនៅឆ្នាំ២០២៣ ឬពេលណានោះតារាហង្សមាសរូបនេះបានសារភាពថាមង្គលការរបស់នាងជាមួយមិត្ត១០០ឆ្នាំនេះគឺពិតជានឹងធ្វើនៅនៅឆ្នាំក្រោយ(២០២៣)ខាងមុខនេះមែន។ប៉ុន្ដែនាងថាមិនអាចប្រាប់ពីថ្ងៃខែណាជាមុនបាននោះទេ។

មជ្ឈដ្ឋានមហាជនបានមើលឃើញថាពេជ្រ សោភា តាំងពីក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា មកនាងច្រើនតែធ្វើការងារសិល្បៈណាដែលចាប់ដៃជាមួយលោកសក្កដា តែម្ដងហើយតារាដែលទុកជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេលជិត៦ឆ្នាំរូបនេះហាក់មានជំនឿរចិត្តយ៉ាងមុតមាំថាចំណងស្នេហាថ្មីរបស់នាងអាចរក្សារបានភាពគង់វង្សយូអង្វែង ព្រោះថាពួកគេបានស្វែងយល់ចិត្តគ្នាមិនក្រោម៥ឆ្នាំនោះទេ ទើបសម្រេចចិត្តព្រមភ្ជាប់ពាក្យជាមួយគ្នា។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះដែរសោភា ត្រូវគូដណ្ដឹងធ្វើឲ្យនាងកាន់តែមានក្ដីសុខផ្លូវចិត្តថែមទៀត ព្រោះនៅថ្ងៃបុណ្យណូអែល(Christmas Day)លោកសក្កដា បានចំហុយសំបុកត្រចៀកកាំទាំងយប់យកជាកាដូឲ្យនាងដើម្បីប៉ូវសុខភាព។គូស្នេហ៍តារា១គូនេះត្រូវបានអ្នកសិល្បៈរួមអាជីពសរសើរថាពួកគេសាកសមគ្នា ខណៈដែលមន្ទិលសង្ស័យថាសោភា -សក្កដា សាងស្នេហា”ក្លែងក្លាយ”ចាប់ផ្ដើមរំសាយបន្ដិចម្ដងៗ ហើយនឹងឈានទៅកប់ចោលទាំងស្រុងប្រសិនបើពួកគេពិតជាក្លាហានហ៊ានរៀបការជាសាធារណៈនៅពេលខាងមុខនេះមែន។

ក្រៅពីពេជ្រ សោភា-ឆឹម សក្កដា តារាដែលជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាកុល ដាវី-សុខ រក្សា,សួស វីសា -ថមមី,គង់ ច័ន្ទស្រីមុំ-គឹម សីហា,ប៉ាច គីមមួយ-សយ រតនៈនិងម៉ានីកា -ចន ជាដើម។មហាជនរងចាំមើលថាបម្រាមរបស់សោភា ទៅលើគូដណ្ដឹងដែលមិនអនុញ្ញាត្តិឲ្យលោកសក្កដា ចេញចូលផ្ទះនាងដោយសេរីជាគ្រួសារតែមួយមុនរៀបការនោះមានប្រសិទ្ធភាពដែរឬទេ?
