ភ្នំពេញ៖ប៉ាច គីមមួយ ទើបតែបានភ្ជាប់ពាក្យជាមួយប្រុសក្មេងលោកសយ រតនៈ ជាង៥ខែប៉ុណ្ណោះស្រាប់តែពេលនេះអ្នកសិល្បៈរួមអាជីពខ្សឹបខ្សៀវគ្នាថាអនាគតភរិយាលោករតនៈ រូបនេះពោះធំជិតគ្រប់ខែបាត់ទៅហើយ។ការថ្លែងបែបនេះដោយសារតែថ្មីៗនេះគីមមួយ បានបញ្ចេញរូបមានផ្ទៃពោះកូនទី១នោះជាសារធារណៈទៀតផង ទើបធ្វើឲ្យមិត្តភក្ដិនាងទាំងជាតារាចម្រៀងនិងសម្ដែងផ្ញើរសារអបអរនាងទទួលបានសមាជិកថ្មីនេះជាបន្ដបន្ទាប់។

យ៉ាងណានៅពេលសាកសួររឿងពោះធំនេះប៉ាច គីមមួយ បែជាផ្ដល់ចម្លើយដ៍គូរឲ្យភ្ញាក់ផ្អើលទៅវិញដោយស្រីស្អាតបេះដូងមានម្ចាស់រូបនេះថារឿងនាងពពោះនោះគឺការថតMV ប៉ុណ្ណោះ ហើយនាងចង់Prank បងប្អូនក៍ដូចជាមិត្តភក្ដិរបស់នាងលេង។ប៉ុន្ដែសម្រាប់តារាស្និតស្នាលគីមមួយ បង្ហើបថារឿងគីមមួយ ពិតជាចង់បានកូនគឺតាំងពីមុននាងថតMV បទនោះម្លេះ ហើយពួកគេសន្និដ្ឋានថានាងប្រាកដជាសម្រេចចិត្តយកកូនង៉ាបីប្រលែងលេងមុនរៀបការដូចតារាមួយចំនួនទៀតជាមិនខាន ព្រោះតែគីមមួយ ចង់ចងជើងលោករតនៈ ឲ្យរឹតតែស្រលាញ់នាងថែមទៀត។

គូរកត់សម្គាល់ថាមុនផ្អើលប៉ាច គីមមួយ មានផ្ទៃពោះនេះនាងនិងគូស្នេហ៍បានដឹកដៃគ្នាទៅទិញរថយន្ដមួយគ្រឿងម៉ាកHyundai Santafe ដ៍ថ្មីសន្លាង ប៉ុន្ដែគីមមួយ មិនប្រាប់ថាតម្លៃរថយន្ដដែលនាងទិញរួមគ្នាជាមួយលោករតនៈ នោះថ្លៃប៉ុន្មានឡើយ តែបែជាទម្លាយរឿងពោះធំ ហើយក្រោយមកថានាងគ្មានកូនទៅវិញ។ដោយឡែកលោករតនៈ វិញញញឹមបិតមាត់មិនជិតនោះទេ ក្រោយឃើញអនាគតភរិយាលោកជិតក្លាយទៅជាម្ដាយគេបែបនេះ។

ប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង៥ឆ្នាំ ខណៈដែលមានព័តមានថាពួកគេនឹងដឹកដៃគ្នារៀបការនៅឆ្នាំ២០២៣ នេះហើយ។តែមិនទាន់ទាំងបានគ្រងឈុតកូនក្រមុំកំលោះមែនទែនផងគីមមួយ-រតនៈ បែជាធ្វើឲ្យគេផ្អើលរឿងពួកគេរស់នៅជាមួយគ្នាមិនទាន់បាន៦ខែផង ខាងស្រីជិតដល់ថ្ងៃសម្រាលបាត់ បើទោះជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ ថារឿងនេះមានតែនៅមុខកាមេរ៉ាក្ដី៕

