ភ្នំពេញ៖នាយកុយ ,ជា វិបុល,ពូណុយ,លាន់ ដាណេ ,អ្នកនាងលី ម៉ារីណា ,រចនា រ៉ាវាឌី ,លីវ ជីវលី ,គង់ សុជាតិ និងកូនទី២លោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ បានលេចមុខក្នុងកម្មវិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស (Sybelle Paris) នៅក្បែផ្សារច្បាអំពៅ ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០២៣ ធ្វើឲ្យអ្នកតំណើរតាមផ្លូវមានការចាប់អារម្មណ៍យ៉ាងខ្លាំង។



លោកស្រីសុខ រស្មី អគ្គនាយិការក្រុមហ៊ុនSybelle Paris បានឲ្យដឹងថាមូលហេតុដែលអ្នកស្រីបង្កើតកម្មវិធីនេះឡើងគឺដើម្បីណែនាំភ្ញៀវទាំងអស់ឲ្យបានដឹងថាពេលនេះផលិតផលសារ៉ាយសមុទ្រធម្មជាតិ គ្មានជាតិគីមី ដែលនាំចូលមកពីបារាំង នោះបានមកដល់កម្ពុជាហើយជាមួយការលក់បញ្ចុះតម្លៃពិសេស និងមានរង្វាន់សរុបរហូតដល់១២០០លានរៀល ឬរង្វាន់ធំនូវទឹកប្រាក់ដល់ទៅ១០លានរៀលទៀតផង។ដោយឡែកសម្រាប់ហាងថ្មីនេះលោកស្រីថាបានបើកជិត៣ខែហើយ ទើបតែធ្វើពិធីសម្ពោធនាពេលនេះ ខណៈដែលលោកស្រីលក់ផលិតផលខាងលើជិត៣ឆ្នាំទៅហើយនៅបារាំង។



នៅថ្ងៃនោះដែរគេឃើញអ្នកកាសែតOnline លោកសុវណ្ណ រិទ្ធី ក៍ត្រូវបានតែងតាំងជាBA ផលិតផលមួយនេះដែរ ហើយលោកស្រីសុខ រស្មី បានឲ្យដឹងថាបានសិក្សារពីអ្នកយកព័តមានរូបនេះជិត១ឆ្នាំទើបសម្រេចចិត្តជ្រើសរើស។ចំណែកលោកសុវណ្ណ រិទ្ធី ថាលោកបានកើតជំងឺរលាកក្រពះរាំរ៉ៃអស់រយៈពេល១៥ឆ្នាំ មកហើយនិងពេលប្រើផលិតផលសារ៉ាយសមុទ្រធម្មជាតិនេះទៅឃើញថាសុខភាពលោកបានល្អប្រសើជាលំដាប់ឡើងវិញ។តែលោកមិនប្រាប់ថាបានចុះកុងត្រាប៉ុន្មានឆ្នាំ ឬទទួលបានថវិការពីការងារមួយនេះប៉ុន្មានឡើយ តែថានឹងធ្វើកម្មវិធីសប្បុរសធ័មជាមួយថៅកែក្រុមហ៊ុនមួយនេះតទៅទៀត។


គេឃើញតារាស្រីស្អាតៗជាច្រើនដួងបានបង្ហាញម៉ូដឃោសនាផលិតផលខាងលើ ពិសេសគឺអ្នកនាងលី ម៉ារីណា ទោះជាវ័យចង់ជ្រេបន្ដិចមែន ប៉ុន្ដែសម្រស់នាងនៅតែទាក់ទាញនិងក្មេងជាងវ័យទើបធ្វើឲ្យទាំងភ្ញៀវជាតិ និងអន្ដរជាតិចាប់អាម្មណ៍ខ្លាំងលើនាង៕
